ភ្នំពេញ ៖ ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូដទាន់សម័យ ពេញនិយម និងសុទ្ធ១០០% នាំចូលពីអឺរ៉ុប សហរដ្ឋអាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណីតមួយ ឈ្មោះថា ម៉ូដស្ទ័រវីអាយភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party)ដើម្បីផ្តល់ជូនប័ណ្ណវីអាយភី ជូនដល់អតិថិជន ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រតាំងពីការបើកឲ្យដំណើរការលើកដំបូង រហូតដល់អស់រយៈពេលជាងពីរឆ្នាំមកនេះ។
លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ម៉ូដស្ទ័រ (Modestore) បានមានប្រសាសន៍ថា ដើម្បីជាការតបស្នងចំពោះភក្តីភាព និងការជឿទុកចិត្តរបស់អតិថិជនមកលើម៉ូដស្ទ័រ យើងខ្ញុំសូមប្រគល់ជូននូវ ប័ណ្ណ VIP Gold Card ជូនដល់អតិថិជនចំនួន២០រូប និង Silver VIP card ចំនួន១០រូប ដែលជាអតិថិជនពិសេសបំផុត ក្នុងកម្មវិធី “ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី” (Modestore VIP, The Priviledged Party)ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ”។

លោកស្រីបានបន្តថា “យើងមានសមាជិកកាត Gold & Siliver ជាច្រើន ហើយយើងនឹងបន្តកម្មវិធីផ្តល់ជូននេះ នាពេលដ៏ខ្លីខាងមុខទៀត”។
ម៉ូដស្ទ័របាននាំចូលបន្ថែមទៀតនូវផលិតផលម៉ាកល្បីៗរបស់បុរស និងស្រ្តីមួយចំនួន មានដូចជា Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹងផ្តល់់ជូននូវតម្លៃពិសេសសម្រាប់អតិថិជនណាដែលបានបំពេញលក្ខខណ្ឌជាសមាជិកកាត។ ដូច្នេះ ម៉ាកល្បីៗជុំវិញពិភពលោកដែល អស់លោក លោកស្រី អ្នកនាងកញ្ញាតែងតែទិញផលិតផលទំាងនោះនៅបរទេស ពេលនេះមិនចាំបាច់ចំណាយថវិកា ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ហាងម៉ូដស្ទ័រ នឹងផ្ដល់នូវការធានាផលិតផល សុទ្ធ ១០០% និងតម្លៃសមរម្យបំផុត។

លោកស្រី ធីតា បានបញ្ជាក់ថា “ការក្លាយជាសមាជិកកាត VIP Gold & Silver នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
១. ប័ណ្ណ VIP Gold នឹងទទួលបានការបញ្ចុះតម្លៃ១៥% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ។
២. ប័ណ្ណ VIP Silver នឹងទទួលបានការបញ្ចុះតម្លៃ១០% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ។
៣. សមាជិកប័ណ្ណវីអាយភីទាំងពីរនឹងទទួលបានអាទិភាពមុនគេ ដើម្បីទិញទំនិញថ្មីៗដែលទើបមកដល់។
៤. សមាជិកប័ណ្ណវីអាយភីទាំងពីរ អាចប្រើប្រាស់ វីអាយភី ឡោញ (VIP Lounge) នៅក្នុងហាងម៉ូដស្ទ័រ និងរីករាយ ជាមួយកាហ្វេ ព្រមទាំងភេសជ្ជៈផ្សេងៗ។

ម៉ូដស្ទ័រ គឺជាហាងប៊ូទិកលក់សម្លៀកបំពាក់ ផលិតផលហ្វេសិន និងជាផ្សារអនឡាញដ៏ធំមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងប្រទេសកម្ពុជា។ ម៉ូដស្ទ័រមានលក់ផលិតផលទាន់សម័យ សម្បូរបែប ដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងវ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការផ្តល់ជូននូវផលិតផលសុទ្ធ ១០០% និងនាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និងមានគុណភាពល្អបំផុត។

ម៉ាកល្បីៗទូទាំងសាកលលោក មិនត្រូវបានម៉ូដស្ទ័រ មើលរំលងឡើយ ក្នុងនោះ ម៉ូដស្ទ័រមានលក់ផលិតផលម៉ាកល្បីៗជាច្រើន ដូចជា montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម។
សូមទំនាក់ទំនងមកហាងម៉ូដស្ទ័រ ដើម្បីក្លាយជា VIP membership Card នេះ ឬក៏ស្វែងរកតាមរយៈអាសយដ្ឋាន ស្ថិតនៅអាគារលេខ១៤BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888។








