Monday, November 17, 2025
Homeព័ត៌មានជាតិការិយាល័យចរាចរណ៍ផ្លូវគោក បំភ្លឺរឿងបុរសម្នាក់បើកឡានចូលក្បួនសម្តេច

ការិយាល័យចរាចរណ៍ផ្លូវគោក បំភ្លឺរឿងបុរសម្នាក់បើកឡានចូលក្បួនសម្តេច

ភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយពីបុរសម្នាក់បានបើកឡានបុកចូលក្បួនសម្តេចតេជោហ៊ុន សែន កាលពីព្រឹកមិញនេះ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចេញព័ត៌មានបំភ្លឺថា បុរសរូបនោះមិនបានជិះឡានបុកចូលក្បួនសម្តេចនោះទេ ពោលគឺបុរសរូបនេះស្រវឹងស្រា ហើយបើករយន្តលឿនរេចង្កូតពេញផ្លូវ ពេលនោះកម្លាំងសមត្ថកិច្ចបានចេញឃាត់តែម្តង។

បើតាមលោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក ​បានឲ្យដឹងថា​ ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំ ដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ​ ដោយនៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​នៅតាមដងផ្លូវ​ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ​ បានឃើញរថយន្តម៉ាកព្រុស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ រេចង្កូតពេញផ្លូវ​ ទើបក្រុមអន្តរាគមន៍ចរាចរចល័ត​ តាមឃាត់រថយន្តនោះ ដើម្បីធ្វើការឃាត់ខ្លួន​អ្នកបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុ​ កម្លាំងនគរបាលបានឃាត់រថយន្តនោះ បាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនា នៅខណ្ឌសែនសុខ​។

លោកសែម គន្ធា បានបញ្ជាក់ថា បន្ទាប់ពីការត្រួតពិនិត្យរួច បានបង្ហាញឲ្យឃើញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន។​

RELATED ARTICLES