Wednesday, September 17, 2025
Homeតារាខ្មែរសួស វីសា ត្រៀមរៀបការ ស្របពេលអតីតសង្សារដេកឈឺ

សួស វីសា ត្រៀមរៀបការ ស្របពេលអតីតសង្សារដេកឈឺ

សួស វីសា បានប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះថា នាងគ្មានការរារែកចិត្តឡើយ គឺត្រូវតែដឹកដៃគូដណ្តឹង លោកប៊ុនថុល ប៊ុនថង ហៅថមមី ចូលរោងការនៅចុងឆ្នាំ2019 ខាងមុខនេះហើយ។

ទោះជាយ៉ាងណា កាលបរិច្ឆេទច្បាស់លាស់នៃមង្គលការរបស់តារាហង្សមាស រូបនេះ កំណត់យកថ្ងៃណានោះ មិនត្រូវបានតារាហង្សមាស រូបនេះ បញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ដោយនាងគ្រាន់តែប្រាប់ថា នឹងរៀបចំនៅរាជធានីភ្នំពេញ មិនទៅធ្វើនៅស្រុកកំណើតរបស់នាងឯខេត្តស្វាយរៀង ឡើយ។

ការត្រៀមគ្រងឈុតកូនក្រមុំមែនទែន របស់សួស វីសា នៅពេលនេះបញ្ជាក់ថា ចំណងស្នេហាចាស់របស់នាងជាមួយអតីតគូដណ្តឹង លោកមាស សាឡី ត្រូវបានបញ្ចប់ទាំងស្រុងទៅហើយ ព្រោះថា ពេលនេះពួកគេមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ។

អំឡុងពេលដែលព័ត៌មាន សួស វីសា កំពុងល្បីល្បាញរឿងត្រៀមរៀបការជាមួយថមមី លោកមាស សាឡី បែរជាបង្ហោះរូបលោកខ្យល់ចាប់ខ្លាំង កោសខ្យល់ឡើងក្រហមពេញខ្លួនដេកទ្រោមលើគ្រែ ហើយអតីតគូដណ្តឹងរបស់វីសា រូបនេះថា “ខ្យល់ព្យុះ” ទៅវិញ។ ប៉ុន្តែ សាឡី មិនបានបង្ហាញចំណាប់អារម្មណ៍ទៅលើវីសា ភ្ជាប់ពាក្យ និងត្រៀមចូលរោងការឡើយ ព្រោះកន្លងមក លោកធ្លាប់ថា មិនចង់និយាយរឿងវីសា ទៀតទេ ដោយសារខ្លាចភរិយាថ្មីរបស់លោករករឿង។

សួស វីសា បានភ្ជាប់ពាក្យជាមួយប្រុសក្មេង ថមមី កាលពីថ្ងៃទី7 ខែមិថុនា ឆ្នាំ2019 នៅវីឡាទ្រនំស្នេហ៍របស់ពួកគេតម្លៃជាង 20ម៉ឺនដុល្លារ ឯបុរីជីបម៉ុងលែន ផ្លូវជា សុផារ៉ា។ មុនភ្ជាប់ពាក្យ វីសា ក៏បានទិញរថយន្តទំនើប2គ្រឿងរួមគ្នា ជាមួយគូដណ្តឹងជិះយ៉ាងហ៊ឺហាផងដែរ ទើបពេលនេះចំណងស្នេហ៍របស់តារា1គូនេះ កាន់តែខិតកៀកទៅរកថ្ងៃមង្គលការ។

ដោយឡែក អតីតគូដណ្តឹងរបស់វីសា លោកមាស សាឡី វិញ ក្រោយមានប្រពន្ធថ្មីមក លោកគិតតែពីរឿងរកស៊ីពុះដីឡូតិ៍លក់ មិនសូវអើពើរឿងកាន់ក្បាលមីក្រូឡើងឆាកដូចមុនទៀតឡើយ។

មហាជនបានលើកឡើងថា មិនមែនតែសួស វីសា ទេ ដែលធ្លាប់ប្រេះឆារឿងស្នេហា គឺមានតារាស្រីជាច្រើននាក់មកហើយ ក្រោយពេលមិនចុះសម្រុងគ្នាពួកគេក៏ផ្តាច់ស្នេហ៍ចាស់ ផ្លាស់យកស្នេហ៍ថ្មី ក្នុងនោះ មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា, សុខ ស្រីនាង, ប៉ាច គីមមួយ, ពេជ្រ ច័ន្ទធីតា, យូរី, រ៉ាប៊ី, សុខ សីឡាលីន, លាង សុផាឡែន, យុគ ចិន្តា និងអ្នកនាងគង់ សុជាតិ ជាដើម សុទ្ធតែធ្លាប់ចែកផ្លូវជាមួយអតីតគូស្នេហ៍។

លោកមាស សាឡី អតីតសង្សាររបស់សួស វីសា

យ៉ាងណា សួស វីសា វិញ តាំងពីចាប់ដៃប្រុសក្មេង ថមមី មករាសីរបស់នាងហាក់ឡើងត្រដែតជាងមុន ព្រោះត្រូវហង្សមាស ប្រគល់តំណែង The Voice Kids Cambodia រដូវកាលទី2 ធ្វើឱ្យវីសា ឡើងតម្លៃខ្លួនស៊ីថ្លៃជាងមុនក្នុងការច្រៀងសម្តែងតាមឆាកតន្ត្រី៕

RELATED ARTICLES