Wednesday, September 17, 2025
Homeតារាខ្មែរលោកថៃ នរៈសត្យា ទម្លាយរឿងអតីតភរិយាទាក់ទងប្រុស និងបំផ្លាញទ្រព្យសម្បត្តិ

លោកថៃ នរៈសត្យា ទម្លាយរឿងអតីតភរិយាទាក់ទងប្រុស និងបំផ្លាញទ្រព្យសម្បត្តិ

កាលពីព្រឹកមិញនេះ លោកថៃ នរៈសត្យា បានបង្ហោះសារលើហ្វេសប៊ុកដ៏វែងអន្លាយ ដោយបានបងកអាក្រាតអតីតភរិយា អ្នកស្រីងិន ម៉ានីយ៉ា ដោយប្រើពាក្យធ្ងន់ៗ រហូតហៅអតីតភរិយាថា ជាស្រីកំណាច បន្ទាប់ពីអតីតភរិយារបស់លោកបានបង្ហោះសារធ្ងន់ៗ ក្រោយដឹងព័ត៌មានថា លោកសត្យា មានភរិយាក្រោយ ដែលមានវ័យទាបជាងលោករហូតដល់ទៅជិត៤០ឆ្នាំ។

លោកថៃ នរៈសត្យា បានបង្ហោះសារថា “ប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហង្កាបានប្តឹងសុំលែងលះខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរ ជាងដប់ឆ្នាំហើយ គឺតាំងពីអំលុងឆ្នាំ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ ។ ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំ ជាមួយភរិយាក្រោយ ទើបសាងបានដោយលំបាកនូវជម្រកដ៏ធួនល្មមមួយនៅដាច់ស្រយាលឯជាយក្រុង។ ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាមលទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះ ផុសបរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែលទើបដើរចោលក្រុមគ្រួសារអីចឹង។ ឃើញដូចនេះ ខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរបកពីរឿងនាងនោះ ដើម្បីកុំឲ្យងងើលក្នុងការឈ្លានពានខ្ញុំ មិនលើកលែងជារហូតមកពេក ព្រោះយើងបានលែងលះគ្នាតាមផ្លូវតុលាការ “ច្បាប់រដ្ឋ” ជាង១០ឆ្នាំហើយ តែកូនៗខ្ញុំ គាត់សុំខ្ញុំថា កុំអាលអី បើប៉ាសរសេរសុំត្រឹមផ្ញើចូលឆាតគាត់សិនចុះ ដើម្បីកុំឲ្យគាត់យល់ថា គាត់ perfect ពេក ហើយចេះតែមានគំនិតបំផ្លាញគេមិនឈប់ដូចនេះ។ ខ្ញុំបានសរសេរហើយផ្ញើចូលឆាតនាងនោះ តែនាងមិនត្រឹមតែមិនយកទៅពិចារណាទេ គឺថែមទាំងឆាតមកជេរប្រមាថខ្ញុំ ដូចទម្លាប់ដែលនាងធ្លាប់តែកៀបសង្កត់មើលងាយខ្ញុំ ដូចកាលពីមុន (ខ្ញុំមានសម្លេងជេរប្រមាថនេះ)
ហើយបន្តចេតនាអាក្រក់ជាមួយបនភឿនក្នុងការបំផ្លាញ់ខ្ញុំថែមទៀតឥតដកដៃតាមចរិតអាក្រក់របស់គាត់”។

លោកបានបន្តថា “ខ្ញុំធន់ទ្រាំរងការប្រមាថក្រោយការលែងលះច្រើនឆ្នាំ មិនបើកកាយអីទេព្រោះអាណិតកូនដែលនៅតូចៗ តែពេលនេះ កូនៗខ្ញុំគេធំដឹងក្តីអស់ហើយ ដូចនេះដើម្បីកុំឲ្យយល់ច្រឡំមកលើខ្ញុំខ្លាំងពេក ខ្ញុំសុំបង្ហាញជូននូវសំណេររបស់ខ្ញុំទៅនាងនោះ ដើម្បីឲ្យឈប់ចងកម្មខ្ញុំ តែត្រូវគេជេរបញ្ចោប្រមាថបកមកវិញ ដូចខាងក្រោមនេះ :
” បើមិនបិទមាត់ទេ កុំថាខ្ញុំខ្វះការយោគយល់ ។ ខ្ញុំសម្រេចចិត្តនឹងនិទានរឿងល្បិចកលនៃអំពើផិតក្បត់ដ៏សាហាវរបស់ស្រីអំនួតម្នាក់ ដែលចេះតែបំផ្លាញច្រើនជាងកសាង។ ខ្ញុំនឹងបកបង្ហាញសាធារណជនក្នុងឲ្យពួកគេបានដឹងតាំងពី ក ដល់ អ ។ ពីប្រុសសហាយទាំងមកពីអាមេរិក ទាំងនៅខ្មែរ ទាំងអាម្នាក់នៅតាខ្មៅ ទាំងអាម្នាក់ដែលខ្ញុំទៅធាក់ទ្វារចាប់បានរួមគ្នានៅបន្ទប់លេខ 14 នៃផ្ទះសំណាក់មួយនៅត្រើយម្ខាង។ ចាប់បានប៉ុណ្ណឹងហើយ គ្មានញិនអីបន្តិច គឺហ៊ានជេបញ្ចោរខ្ញុំនៅចំពោះមុខប្រុសសាហាយដែលកំពុងភ័យស្លន់នោះទៀត ម្នាក់នោះខ្ញុំស្គាល់ទាំងប្រពន្ធរបស់គេទៀត ប្រពន្ធម្នាក់នេះគោរពរាប់អានខ្ញុំណាស់ ហើយគឺប្រពន្ធម្នាក់នោះឯងដែលតេមកប្រាប់ខ្ញុំពីការលួចជួបគ្នានេះ ព្រោះគាត់ខឹងថា លួចប្តីគាត់ហើយ បែរជាសាហាវហ៊ានតេទៅជេរបញ្ចោរគាត់ទៀត។ គឺបង្ហាញទាំងអស់ រាប់ទាំងអាសង្ហារឈ្មោះ ដួង តារា ដែលល្បីថាពូកែខាង IT ម្នាក់ថែមទៀត ដែលវានេះមានទំនាក់ទំនងគ្នាស្អិតរមួតរាប់ឆ្នាំមកហើយ ហើយវាទើបតែមានការងារ និងមានប្រពន្ធមិនជាយូរប៉ុន្មាននេះ។ គឺវានោះហើយដែលឃុបឃិតជាមួយស្រីនោះ នាំដល់ការបំផ្លាញ villa របស់កូនៗខ្ញុំ ឲ្យក្លាយជាផ្ទះការ៉ាអូខេ… បន្ទាប់មកក៏គឺវានេះទៀតដែរ ដែលទើបនឹងមានមុខមានមាត់មានលុយ ជាអ្នកនៅពីក្រោយការកម្ទេចវីឡានេះឲ្យទៅជាផ្ទះល្វែងទៀត។ ដោយវាជាម្ចាស់លុយក្នុងការជួយឲ្យស្រីនោះក្នុងការវាយផ្ទះវីឡាចោល ដើម្បីធ្វើជាផ្ទះល្វែងនោះ វាមានអាទិភាពជ្រើសរើសយកអាល្វែងកណ្តាលទៀតផង ឥឡូវកំពុងដាក់លក់”។

លោកបន្តទៀតថា “និយាយពីការហិនហោចការបញ្ចាំផ្ទះវីឡានៅធនាគារ Acleda ជាមួយ អង្គរជុំកាត់ដេរ ដែលមានឈ្មោះ ដួង តារា ជាសមាសភាពហត្ថលេខីសាក្សីខាងស្រីល្អម្ចាស់ផ្ទះ យកលុយមកចាយវាយមិនដឹងមុខ រហូតដល់វ័ណ្ឌក ត្រូវធនាគារបង្ខំអនុវត្តនិតិវិធីធនាគារ ក៏មកអង្វរខ្ញុំឲ្យលក់ដីជាទីស្រឡាញ់របស់ខ្ញុំមួយកន្លែងនៅកំពង់សោម ដែលខ្ញុំខំសន្សំលុយទិញបន្តិចម្តងៗ ពីលោក ឆេ ខា អតីតមេបញ្ជាការយោធាខេត្តព្រះសីហនុ ឲ្យទៅម្ចាស់ផ្សារទំនើប Samudara តម្លៃបាន៣១ម៉ឺនដុល្លារ ដោយសន្យាថា ឲ្យតែខ្ញុំព្រមលក់ដីខ្ញុំបន្តិចជាបថែម ដើម្បីយកប្លង់ផ្ទះមកវិញទុកឲ្យកូនៗនៅគេឈប់ប៉ះពាល់ផ្ទះនេះទផតហើយ។ ស្រីម្នាក់នោះប្រើល្បិចអោនលំទោនដាក់ខ្ញុំដោយសន្យាជាមួយខ្ញុំថា មិនកាន់ប្លង់ផ្ទះនោះទៀតទេ ទុកឲ្យខ្ញុំកាន់ការពារចុះ ប៉ុន្តែគ្រាន់តែបានប្លង់ផ្ទះនោះមកដល់ដៃវិញ ក៏យកទៅទុកធ្វើមិនដឹងទៅ ! មិនដឹងថា ក្រោយមកប្លង់នេះត្រូវដាក់បញ្ចាំនៅកន្លែងណាទៀតដែរ ព្រោះឃើញតែខ្វះតែរហូត។ និយាយពីលុយលក់ដីផ្ទះនៅកំពង់សោម នោះវិញ គឺគ្រាន់តែបានលុយភ្លាម ស្រីល្បិចនោះបានទារយក១ម៉ឺនភ្លាម យ៉ាងតក់ក្រហល់ ដោយនិយាយថា មានការត្រូវដោះស្រាយជាបន្ទាន់ផ្សេងទៀតភ្លាម ។ ក្រោយពីខ្ញុំឲ្យលុយ១ម៉ឺននោះទៅ ភាពហ៊ឹកហ៊ាក់ក៏ត្រឡប់មកវិញភ្លាម ដោយឃើញបនភឿនពួកគេជិះពេញៗឡាន ដោយទឹកមុខរីករាយភ្លាមដែរ។ ចំណែកលុយ៣០ម៉ឺន ខ្ញុំមានភារកិច្ចត្រូវយកទៅទូទាត់ជាមួយធនាគារ អេស៊ីលីដា ជ្រោយចង្វារដើម្បីលោះប្លង់ផ្ទះ villa នោះមកវិញ និងត្រូវចេញជំនួសចំណែករបស់អង្គរជុំថែមទៀត ដោយហេតុថាស្រីម្ចាស់ផ្ទះនេះវាថ្លៃថ្នូរពេក ដែលសូម្បីតែការយកប្លង់ផ្ទះរបស់ខ្លួនឯងទៅបញ្ចាំធនាគារចំនួន ២០ម៉ឺននោះ ក៏គេមិនទទួលដែរ ព្រោះក្រេឌីតវាឡើងកប់ពេក ដូចនេះត្រូវពឹងពាក់ទៅលើអ្នកមេអណ្តើក co-between ម្នាក់ទៀត គឺអង្គរជុំ ដោយព្រមឲ្យគេបន្ថែមពីលើ១០ម៉ឺនទៀត សារុបទាំងស្រីនោះយក និងមេអណ្តើក យកបន្ថែម គឺ៣០ម៉ឺនដុល្លារ USA ដូចនេះលុយនោះខ្ញុំមិនបានប៉ះពាល់សូម្បីតែមួយសេនឡើយ “។

លោកក៏បានឲ្យដឹងទៀតថា “សូមសាធារណៈជនលោកមេត្តាពិចារណារកហេតុផលដោយអធ្យាស្រ័យផងចុះថា “បើគង់តែនិងវ៉ៃបំផ្លាញ villa ធុនមធ្យមដ៏ល្អច្រឡឹងមួយនេះចោល ហើយសង់ផ្ទះល្វែងដូចសព្វថ្ងៃដដែល តើចាំបាច់ទេដែលសុំអង្វរខ្ញុំឲ្យលក់ដីនៅកំពង់សោម យកមកសង្គ្រោះវា ដើម្បីវាយចោលហើយសង់ជាផ្ទះល្វែងជាមួយអាសំណព្វចិត្ត ដួង តារា ដែលក្រោយសង់ហើយ វាពុះយកល្វែងកណ្តាលនោះធ្វើអី បើវាត្រូវរលាយតែទងពីរអ៊ីចឹងនោះ ? តើជាភាពងងើល អំនួត អត្តនោម័ត ល្ងង់ ឬឆ្លាតខ្លាំង ដែលវ៉ៃផ្ទះធំចោលទៅធ្វើជាផ្ទះល្វែងបានតែ៣ល្វែង ហើយឲ្យ ដួង តារា យកអស់ល្វែងកណ្ដាលអីចឹងនោះ? ។ អំពើរបៀបអី ក៏នាងនោះអាចធ្វើបានដែរ រាប់ទាំងការប្រមាថមកលើក្រុមគ្រួសារខ្ញុំ និងអំពើហិង្សាគ្មានគតិមកលើរូបខ្ញុំឥតឈប់ឈរ ដែលកូនៗរបស់ខ្ញុំធ្លាប់បានឃើញដោយផ្ទាល់ភ្នែកនូវរឿងខ្លះនៃករណីនេះ ហើយថ្មីៗនេះ គម្រាមសម្លាប់ខ្ញុំថែមទៀត ខ្ញុំមានសម្លេង។  ខ្ញុំមិនមែនដើរចោលផ្ទះដូចការបរិហារនោះទេ ខ្ញុំត្រូវបង្ខំចិត្តចាកចេញដោយអំណាចសាលក្រមតុលាការ ព្រោះតែការប្តឹងសុំលែងលះរបស់ស្រីនោះ ទោះបីជាខ្ញុំខំសម្រុះសម្រួលយ៉ាងណាក៏មិនព្រមដាច់ខាត ព្រោះតែកំពុងជក់សូរក្នុងការចង់លែងខ្ញុំ ដើម្បីសេរីភាព និងគោលបំណងមួយ ឬច្រើនជាងនេះ។ តាមផ្លូវច្បាប់ នាងនោះអស់សិទ្ធិពាក់ព័ន្ធគ្នាជាមួយខ្ញុំ តាមសាលដីការតុលាការនៃប្រទេសផង និងតាមបំណងដែលស្រីនោះចង់បានផង ដូចនេះការបរិហារកេរ្តិ៍ខ្ញុំ គឺជាបទល្មើសព្រហ្មទណ្ឌ ចំណែកឯការកសាងគ្រួសារ និងសំបុកទ្រមុំថ្មីរបស់ខ្ញុំ វាជាសតិរបស់មនុស្សជាតិ ដោយហេតុថា “សត្វត្រូវមានសំបុក មនុស្សត្រូវមានផ្ទះ”….. ខ្ញុំខ្ពើមរអើមណាស់ជម្លោះ ខ្ញុំខ្ពើមមនុស្សប្រើល្បិចរករឿងទម្លាក់កំហុសលើគេ ដើម្បីបិទបាំងភាពអាក្រក់ជួរជាតិរបស់ខ្លួនឯង ហើយខ្ញុំក៏មិនបន្ទោសអ្នកហៃអើដែរ ព្រោះគ្នាស្តាប់សម្លេងរងាវតែម្ខាង មើលទៅហាក់លង់ក្នុងដ្រាម៉ា “Drama” នៃអ្នកអ្នកនិពន្ធណាស់ ! ខ្ញុំខ្ពើម តែខ្ញុំចាំបាច់បំភ្លឺខ្លះវិញ ព្រោះតែហាមឃាត់ស្រីនោះមិនបាន ដើម្បីឲ្យមហាជនលោកបានឃើញនូវចំណុចគួរឲ្យខ្ពើមជាច្រើន ដែលកំពុងបិទបាំងលាក់ពួននៅក្នុងជ្រុងម្ខាងទៀតនៃជង្រុកពុតត្បុតរបស់នាង”។

ជាចុងក្រោយ លោកថៃ នរៈសត្យា បានបញ្ជក់ថា “ខ្ញុំបានអរគុណរួចហើយដល់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិចទាំងអស់់ ដែលបានយករឿងរ៉ាវជីវិត៧០ឆ្នាំរបស់ខ្ញុំនេះ ទៅបង្ហាញជូនដល់ពិភពលោកទាំងមូលឲ្យបានដឹង បើទោះបីជាពិតខ្លះ និងមិនពិតជាច្រើនយ៉ាងណាក៏ដោយចុះ ព្រោះថានៅក្នុងលោកនេះ គឺវាមានតែពីរហ្នឹងឯង គឺពិត real និងក្លែងក្លាយ ឬមិនពិត fake។ មិនអីទេ មុខរបរជាអ្នកកាសែត គឺអីចឹងហើយ ហើយខ្ញុំក៏ធ្លាប់ជាចាងហ្វាងកាសែតឡូកាល់ និងជាអគ្គនាយកនៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែរ ហើយសង្ឃឹមទៀតថា អស់លោក លោកស្រីក៏ពិតជានឹងមិនរើសអើងចំពោះការបកស្រាយវិញរបស់ខ្ញុំនេះដែរ។ ខ្ញុំចងចាំយ៉ាងជាប់លាប់នូវប្រសាសន៍របស់មេខ្ញុំ ដែលខ្ញុំគោរពស្រឡាញ់បំផុតគាត់ថា ” អាមនុស្សខ្លះ បើដេញទាន់ហើយ មិនជាន់កែងវាទេ វានៅតែថា ឯងដេញវាមិនទាន់ដដែល ” គឺហេតុផលនេះហើយ ដែលខ្ញុំសម្រេចចិត្ត “ជាន់កែងតែម្តង ដើម្បីបង្ហាញតថភាព”។

ដោយឡែក នៅព្រឹកថ្ងៃនេះផងដែរ ឯកឧត្តម ថៃ នរៈសត្យា ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយយោងតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខា ដោយព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានធ្វើការត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តមថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មានទើបទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ៕

RELATED ARTICLES