អតីតតារាចម្រៀងនៅផលិតកម្មភ្លេងរីខដ កញ្ញាសុខ ចិន្តា ហៅវ៉ាន់ នីឡា បានបង្ហោះហ្វេសប៊ុកចោទប្រកាន់អ្នកលក់អីវ៉ាន់តាមOnline ម្នាក់ មិនទទួលខុសត្រូវ និងរកសុីបោកប្រាស់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់កញ្ញាវ៉ាន់ នីឡា បានបង្ហោះសារមុននេះបន្តិចថា “អ្នកលក់ online មួយ ខ្ញុំអត់ចង់បញ្ចេញឈ្មោះទេ ហេតុតែចង់លក់របស់ខ្លួងឯង បែរជាគ្មានទទួលខុសត្រូវលើមុខទំនិញខ្លួនឯងចឹង ខ្ញុំកម្មង់ពណ៌កំរាលនៅចង្រ្កានបាយ នឹងប្រដាប់ដាក់គ្រឿងទេស អាលូវនិយាយពីកំរាលហ្នឹងសិន ខ្ញុំកម្មង់ពណ៌នេះ បែរចេញមកពណ៌នោះ ហើយរូបតុក្តាអីណា អត់មានស្រដៀងហ្នឹងអ្វីដែលខ្ញុំកម្មង់អីម៉ាតិច ដល់ពេលខ្ញុំសួរគាត់និយាយថា អីវ៉ាន់ដែលខ្ញុំកម្មង់អស់”។

កញ្ញាវ៉ាន់ នីឡា បានបន្តថា “ខ្ញុំគ្រាន់តែចង់ដឹងថាអញ្ចេះ បើមិនមានរបស់ដែលខ្ញុំកម្មង់ ម៉េចក៏មិន message មកប្រាប់ខ្ញុំមួយម៉ាត់មក ស្រួលខ្ញុំរើសពណ៌ផ្សេងដែរសាក់សមទៅហ្នឹងចង្រ្កានបាយខ្ញុំ ពណ៌ផ្ទះខ្ញុំ នេះអត់ប្រាប់ហើយ ដាក់មកពណ៌ឡើងយ៉ាប់”។

កញ្ញាវ៉ាន់ នីឡា បន្តទៀតថា “ហើយមួយទៀត ប្រដាប់ដាក់គ្រឿងទេស ក្នុងរូបអាកន្លែងមូលមូលចំរឹងកាត់ទទឹងកាត់បណ្តោយ ពណ៌សរ ឡើង modern ដល់ពេលយកមកដែក ដល់ពេលខ្ញុំឆាតទៅដំបូងថា សុំទោស ដល់ពេលខ្ញុំឆាតសំលេងទៅផង message ទៅទៀត ក្នុងគោលបំណងនិយាយហេតុផលម៉េចៗខ្ញុំអាចប្តូរយកអាពណ៌ផ្សេង មានណា ឯងអត់ទាន់បាននិយាយប្តូរយកអាផ្សេងផង seen ហើយអត់ replyឯងទៀត“។

ជាចុងក្រោយ អតីតតារាចម្រៀងផលិតកម្មភ្លេងរីខដ រូបនេះ បានបញ្ជាក់ថា “ខ្ញុំអត់ចង់ផុសទេណា តែអ្នកឯងរកសុីបែបបោកប្រាស់គេច្បាស់ណាស់ អីវ៉ាន់អស់ហ្នឹងអត់ថ្លៃទេ តែយល់ពីអារម្មណ៍អ្នកទិញអត់ ថារបស់ដែលគេកម្មង់ គឺបានន័យថា គេស្រលាញ់ ហើយគេខឹងប៉ុនណាដែលកម្មង់សាច់ទា ចេញសាច់ជ្រូកអីណាឆ្គុយ សំខាន់អ្នកលក់អត់មានទំនួលខុសត្រូវ ខ្ចិល tag ឲ្យ ទុកមុខឲ្យគ្នានៅរកសីុបន្ត តែលើកក្រោយ កុំធ្វើចរិតចឹង”៕

