ខណៈដែលមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍លើជីវិតពិតអតីតតារាចម្រៀង បូរ វិចិត្រ ម្ចាស់បទ “ប៊ិះស៊យ” នោះ ដែល បានធ្លាក់ខ្លួន រហូតគ្មានការងារធ្វើ និងដើរអាយ៉ែរឡានតាមហាង បានលុយដូរបាយ ហើយក៏មានសតិមិនសូវល្អ ដោយសារតែលោកជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់បានចេញមុខបង្ហោះសារថា បូរ វិចិត្រ មិនមែនជួបគ្រោះថ្នាក់ចរាចរណ៍ទើបបាត់បង់ការចង់ចាំនោះទេ មកពីលោកញៀនថ្នាំ។

យោងតាមហ្វេសប៊ុកបុរសម្នាក់ មានឈ្មោះ Sophea Sin បានបង្ហោះសារថា “(ម្ចាស់បទប៊ិះសយ) អាគាត់ហ្នឹងញៀនថ្នាំ និយាយបែកៗ កូនតាប្រធានភូមិ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ គ្រួសារមានជីវភាពសមរម្យ បើចង់ជួយគាត់តេស្តទឹកនោមសិនទៅ ហើយយកគាត់ទៅមណ្ឌលបន្សាបគ្រឿងញៀន។ ព័ត៌មានថា គាត់វង្វេងបាត់ស្មារតីដោយសារគ្រោះថ្នាក់ចរាចរណ៍នោះជារឿងមិនពិត”។

ក្រោយពេលបុរសម្នាក់នេះ បានបង្ហោះសារបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ គេឃើញលោកពែកមី តារាកំប្លែងប្រចាំCBS បានShare នូវសារបុរសខាងលើនេះ ហើយបានសរសេរ Status ថា “បង Sophia. sin អើយ បើបងមិនបានជួយគ្នាទេ សូមកុំមករំខានចិត្តអ្នកដែលអាណិត អ្នកដែលជួយគាត់ធ្វើអី ទោះគាត់ដួលដោយសាអ្វីក៏ដោយ តើយើងអាចលើកគាត់ឡើងវិញ អោយកំលាំងចិត្តគាត់ អប់រំគាត់ អោយគាត់បានរស់ក្នុងជីវិត្តមួយថ្មីម្តងទៀតបានទេ? ទុកមុខទុកមាត់អោយគាត់ ទុកឱកាសអោយគាត់ផង”។

គូរបញ្ជាក់ថា លោកបូរ វិចិត្រ គឺជាសមាជិកក្នុងក្រុម EV Bands ម្នាក់ ក្នុងចំណោម៥នាក់ រួមមាន ឱក សុគន្ធកញ្ញា , យក់ ថិតរដ្ឋា , ឃុំ ប៉ុណ្ណាដែត , សែម សង្វាត ៕


