Wednesday, September 17, 2025
Homeតារាខ្មែរម៉ូលីកា បិទទ្វារហាងប៉ុន្មានថ្ងៃ ស្មានថា ខ្លាចអាជ្ញាធរចុះបង្ក្រាប តាមពិត រវល់នាំបុគ្គលិក៣ឡាន ដើរលេង

ម៉ូលីកា បិទទ្វារហាងប៉ុន្មានថ្ងៃ ស្មានថា ខ្លាចអាជ្ញាធរចុះបង្ក្រាប តាមពិត រវល់នាំបុគ្គលិក៣ឡាន ដើរលេង

អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា បានឲ្យដឹងថា ថ្មីៗនេះ នាងបានដឹកនាំបុគ្គលិក (កូនចៅ) ដល់ទៅ៣ឡាន ទៅដើរលេងនៅតំបន់រមណីយដ្ឋានមួយចំនួន នៅទឹកដីខេត្តកំពត ដើម្បីជាការលើកទឹកចិត្តដល់ពួកគេដែលខិតខំធ្វើការ។

ការបាត់ខ្លួនពីការ Live លក់ផលិតផលរបស់ម៉ូលីកា នៅមុននេះ ចំពេលដែលអាជ្ញាធររាជធានីភ្នំពេញ រឹតបណ្ដឹងទៅលើបណា្ដរអ្នកលក់ទាំងឡាយ តាម Online ដូចជា ចាប់និងរឹបអូសគ្រឿង Cosmetic របស់ហាងកញ្ញា Ah Gi Leader ជាដើម ទើបនាំឲ្យមានការសង្ស័យថា ម៉ូលីកា ដែលជាអ្នកលក់ផលិតផល Cosmetic តាម Online ល្បីឈ្មោះនោះ អាចជួបបញ្ហាដែរ បានជា២ទៅ៣ថ្ងៃមុននេះ គេឃើញហាងម៉ូលីកា ខូស្មិកទិក របស់នាង ត្រូវបានបិទទ្វារ។

ប៉ុន្ដែដំណឹងនេះត្រូវបានម៉ូលីកា ច្រានចោល ដោយអះអាងថា នាងបិទទ្វារហាងប៉ុន្មានថ្ងៃ ព្រោះជាប់ដើរលេងកម្សាន្ដ ហើយអតីតតារា Rock រូបនេះ ថា ចាប់ពីថ្ងៃទី២១ ខែមិថុនា នាងបានវិលត្រឡប់មករកស៊ីលក់គ្រឿង Cosmetic ដូចមុន ព្រោះនាងមិនមែនជាអ្នកលាយលក់ឡេទាំងនោះ ដោយខ្លួនឯងទេ គឺនាំចូលស្រាប់ពីប្រទេសជិតខាងប៉ុណ្ណោះ គ្មានម៉ាស៊ីនលាយទេ។

ម៉ូលីកា ថែមទាំងបានឲ្យដឹងថា ក្នុងនាមនាងជាអ្នករកស៊ីម្នាក់ គឺគោរពតាមច្បាប់ ហើយនាងធ្វើលិខិតអនុញ្ញាតត្រឹមត្រូវពីអាជីវកម្មនេះ ជាមួយក្រសួងពាក់ព័ន្ធ។ ដោយឡែក ទាក់ទងការលក់ផលិតផល Cosmetic នេះវិញ ម៉ូលីកា ថា កន្លងមកនាងក៏ធ្លាប់បានចេញទៅរៀនផ្នែករក្សាសម្រស់វគ្គខ្លីនៅមជ្ឈមណ្ឌល The One នៅថៃ ដែលទទួលបានលិខិតបញ្ជាក់យ៉ាងត្រឹមត្រូវផងដែរ ហេតុនេះហើយ គ្មានការបារម្ភច្រើនទេ។

ម៉ូលីកា បានផ្អាកអាជីពចម្រៀង មករកស៊ីផ្ដើមពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ តាមរយៈការលក់ជើងមាន់ តាម Online ហើយនាងបានវិវឌ្ឍទៅបើកហាង Cosmetic ចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ និងបានសម្ពោធហាងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

ម៉ូលីកា ដែលមានសង្សារជាប្រុសសង្ហា តារាសម្ដែងឆានុន នោះ ថ្មីៗនេះ នាងទើបទិញរថន្ដទំនើប Lexus RX 450h តម្លៃជាង៧ម៉ឺនដុល្លារ យ៉ាងកាលីពទៀតផង។ ដោយឡែក ទាក់ទងរឿងដឹកដៃប្រុសសង្ហា ចូលរោងការវិញ ម៉ូលីកា អះអាងថា នាងអាចនាំបណ្ដូលចិត្តក្រាបផ្ទឹមនៅឆ្នាំ២០២១៕

RELATED ARTICLES