Wednesday, September 17, 2025
Homeតារាខ្មែរយេយេ កែភេទជាស្រី តែអត្តសញ្ញាណបណ្ណប្រុស ឥឡូវជួបរឿងបែបនេះ

យេយេ កែភេទជាស្រី តែអត្តសញ្ញាណបណ្ណប្រុស ឥឡូវជួបរឿងបែបនេះ

ជាមួយការវះកាត់កែពីប្រុសទៅស្រីដោយជោគជ័យ តារាភេទទី៣ នាងយេយេ បានឱ្យដឹងថា ចង់បានគូស្រករជា “ប្រុស” មិនមែន “ស្រី” ឡើយ ព្រោះនាងខំចំណាយលុយកែភេទ អស់ទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ណាស់ រឿងអីយកប្រពន្ធ គឺត្រូវតែយកប្តីហើយ។

យេយេ បន្ថែមថា ចាប់ពីពេលនេះទៅ ប្រុសៗទាំងឡាយដែលចង់ចែចង់នាងអាចឆាតមកសុំស្នេហ៍ពីនាងដោយសេរី ហើយបានកាន់តែច្រើនកាន់តែល្អ។

ទោះជាយ៉ាងណា ការកែទាំងរូបរាងរបស់យេយេ នៅពេលនេះមិនទាន់ធ្វើឱ្យតារាភេទទី៣ នេះ ពេញចិត្តនៅឡើយ ហើយសម្រាប់ឆ្នាំ២០២០នេះ យេយេ ត្រៀមកែទម្រង់មុខឱ្យដូចតុក្កាតាជប៉ុន ប៉ុន្តែ យេយេ ថា នាងមិនមែនរកលុយបានប៉ុន្មាន សម្រាប់តែចំណាយទៅលើការកែសម្រស់ទាំងអស់នោះទេ ព្រោះទុកលុយខ្លះសម្រាប់ពេលចាស់ជរាទៅ។

យេយេ ដែលចាក់ស៊ីលីកូនឱ្យក្លាយទៅជាមានដើមទ្រូងធំទ្រលុកទ្រលន់នោះថា ពេលនេះទម្ងន់របស់នាងបានឡើងពី៣៨គីឡូដល់៦៥គីឡូហើយ និងស្រលាញ់គីឡូនេះខ្លាំងណាស់ គ្មានគម្រោងសម្រកវិញឡើយ។

ថ្វីត្បិតតែ យេយេ កំពុងមានមោទកភាព ព្រោះបានកែពី “ប្រុស” ទៅ “ស្រី” បានដោយជោគជ័យក៏ដោយ ប៉ុន្តែតារាភេទទី៣រូបនេះ ត្អូញត្អែរថា ពេលនេះនាងកំពុងតែជួបបញ្ហាធំក្នុងការចេញទៅសម្តែងនៅប្រទេសបារាំង មិនកើត ព្រោះអត្តសញ្ញាណបណ្ណរបស់នាងប្រុស តែពេលនេះរូបពិតក្លាយជាស្រីទៅហើយ។

ប៉ុន្តែ យេយេ ថា នាងគ្មានគម្រោងទៅកែអត្តសញ្ញាណបណ្ណពីប្រុសទៅជាស្រីនោះទេ ព្រោះឧត្តមគតិរបស់នាង គឺ “ស្លាប់មិនប្តូរឈ្មោះ រស់មិនប្តូរត្រកូល”៕

RELATED ARTICLES