Wednesday, September 17, 2025
Homeតារាខ្មែរញ៉ែម ស្រីពេជ្រ ដោយសារតែលេងតួកាចសមពេក គេចង់វ៉ៃតាមផ្លូវ

ញ៉ែម ស្រីពេជ្រ ដោយសារតែលេងតួកាចសមពេក គេចង់វ៉ៃតាមផ្លូវ

តារាស្រអែមស្រស់ ញ៉ែម ស្រីពេជ្រ បានឱ្យដឹងថា ក្រោយពេលនាងថតចប់រឿង “មន្តស្នេហ៍អនុសេនីយ៍” ក្នុងតំណែងជាតួឯករបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចប់នោះ ស្រាប់តែពេលនាងដើរតាមផ្លូវជួបអ្នកគាំទ្រ គេនិយាយចំៗថា បើកុំតែស្គាល់អាពេជ្រ ឯងទេ កុំអីជួបអីចឹងខ្ញុំវ៉ៃ ហើយចង់ទះតែម្តង ព្រោះទ្រាំមិនបានទេ លេងតួកាចឆ្នាសឆ្នើមហ្នឹងសមខ្លាំងពេក អ្នកណាក៏ស្អប់អាពេជ្រ ឯងដែរ។

ប៉ុន្តែស្រីពេជ្រ បានឱ្យដឹងថា ក្នុងចំណោមអ្នកខឹងនាងលេងតួកាចសមពេក រហូតស្អប់ក្រៅឆាកនោះ ក៏មានម្នាក់ទៀតនិយាយថា “កុំខឹងអីដល់ថ្នាក់ហ្នឹង អាពេជ្រ គេសម្តែងតើ ម៉េចតាមស្អប់គាត់ដល់ថ្នាក់ហ្នឹង ? តាមខ្ញុំដឹង អាពេជ្រ ហ្នឹង ចរិតពិត គេស្លូតបូតទេ កូនហ្នឹងមិនកាចដូចក្នុងរឿងទេ”។

ញ៉ែម ស្រីពេជ្រ ថា នាងមិនខឹងចំពោះអ្នកដែលនិយាយឱ្យនាងត្រង់ៗនៅចំពោះមុខនោះទេ ព្រោះមានទាំងអ្នកគាំទ្រ និងអ្នកខឹង ហើយខឹងព្រោះនាងសម្តែងសមពេក អ៊ីចឹងបញ្ជាក់ថា អាជីពសម្តែងរបស់នាងលេងដល់ ចំណុចមួយដែលអ្នកដឹកនាំរឿងចង់បានហើយ។

យ៉ាងណា ស្រីពេជ្រ បានឱ្យដឹងថា ពេលនេះនាងបានថតបញ្ចប់រឿងខ្នាតធំមួយទៀត ដែលមានតួប្រុសជាជនជាតិបារាំង ហើយនៅពេលរឿងនោះដាក់បញ្ចាំង អ្នកគាំទ្រថា ស្ពឹកមុខទៀតហើយ ព្រោះរឿងនោះនាងលេងតួម្តាយចុង កាចសាហាវណាស់។

ញ៉ែម ស្រីពេជ្រ ដែលមានសប្បុរខ្មៅស្រអែមស្រស់នោះ អះអាងថា នាងគ្មានបំណងខាត់ស្បែក ត្រាំទឹកដោះគោឱ្យសដូចគេទេ ព្រោះខ្លាចសពេក ផ្លាតលែងស៊ីកាមេរ៉ា។ ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ ស្រីពេជ្រ ថា នាងចង់បានប្តីចេះស្រលាញ់នាង និងក្រុមគ្រួសារ ពិសេសគឺអាចទ្រាំនឹងចរិករបស់នាងបានចំណែក រឿងមានក្រ គឺនៅតាមក្រោយទេ៕

RELATED ARTICLES