Wednesday, September 17, 2025
Homeតារាខ្មែរករុណា ពេជ្រ លេងមួយក្បាច់នេះ ដើម្បីលាងជម្រះគេសង្ស័យស្រលាញ់ភេទដូចគ្នា

ករុណា ពេជ្រ លេងមួយក្បាច់នេះ ដើម្បីលាងជម្រះគេសង្ស័យស្រលាញ់ភេទដូចគ្នា

តារាចម្រៀងផលិតកម្មថោន លោកករុណា ពេជ្រ បានអះអាងថា យ៉ាងយូរ២ឆ្នាំខាងមុខទៀត លោកនឹងរៀបការប្រពន្ធដូចគេហើយ ព្រោះថាពេលនេះខ្លួនមានម្ចាស់ចិត្តទៅហើយ គ្រាន់តែមិនទាន់បានភ្ជាប់ពាក្យ និងកំណត់ពេលវេលារៀបការតែប៉ុណ្ណោះ។

អតីតតារាចម្រៀងផលិតកម្ម Classic រូបនេះ អះអាងថា បើកុំតែឪពុកលោកមានជំងឺធ្ងន់ កុំអីលោកបានរៀបការតាំងពីឆ្នាំមុនម៉្លេះ ប៉ុន្តែពេលនេះត្រូវពន្យារពេល ព្រោះថា កម្មវិធីពិសេសរបស់លោក គឺសំខាន់បំផុត ដើម្បីឱ្យឪពុកលោកបានឃើញ ហើយលោកសង្ឃឹមថា នៅពេល២ឆ្នាំទៀត សុខភាពឪពុករបស់លោកអំណោយផលល្អហើយ លោកនឹងរៀបការ។

ទោះជាករុណា ពេជ្រ និយាយពេញៗមាត់ថា ពេលនេះ លោកមានម្ចាស់បេះដូងមែន ប៉ុន្តែនៅពេលសួរពីអត្តសញ្ញាណនារីពិសេសរបស់លោកនោះ តារាចម្រៀងថោន រូបនេះ បែរជានិយាយរដាក់រដុបមិនសូវច្បាស់លាស់ទៅវិញ ដោយថា សង្សារលោកធ្វើការផង រកស៊ីផង និងជាអ្នកក្រៅសិល្បៈ។

ការប្រកាសត្រៀមខ្លួនចូលរោងការរបស់ករុណា ពេជ្រ នៅពេលនេះអាចធ្វើឱ្យតារាទ្រព្យច្រើនរូបនេះ អាចបន្សាបរឿងដែលគេសង្ស័យថា លោកស្រលាញ់ភេទដូចគ្នាបានខ្លះៗជាមិនខានឡើយ។ ប៉ុន្តែបើគ្រាន់តែប្រកាសរៀបការចោល តែមិនហ៊ានដឹកដៃស្រីស្នេហ៍ក្រាបផ្ទឹមនោះ ករុណា ពេជ្រ នឹងមិនអាចលុបបំបាត់រឿងដែលគេម៉ៃថា លោកស្នេហាតែប្រុសៗនោះបានឡើយ។

គួរបញ្ជាក់ថា ករុណា ពេជ្រ ជាតារាដែលមានទ្រព្យរាប់លានដុល្លារក្នុងកណ្តាប់ដៃ ក្នុងនោះ រូបគេមានផ្ទះវីឡាធំស្កឹមស្កៃ និងដីធ្លីជាច្រើនកន្លែងទៀតផង។ ថ្មីៗនេះ ករុណា ពេជ្រ ទើបទិញរថយន្តទំនើប Lexus LX 570 ស៊េរីឆ្នាំ២០១៩ តម្លៃជាង២០ម៉ឺនដុល្លារ ជិះយ៉ាងហ៊ឺហាទៀតផង ស្របពេលដែលមហាជនជាច្រើននៅតែផ្តោតថា គូស្នេហ៍ករុណា ពេជ្រ គឺជា “ប្រុស” មិនមែន“ស្រី”ទៅវិញ៕

RELATED ARTICLES