Thursday, September 18, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី បាត់មុខពីសិល្បៈ សម្ងំកែមុខ តែនាងថា...

កែវ ពេជ្រពិសី បាត់មុខពីសិល្បៈ សម្ងំកែមុខ តែនាងថា…

ក្រោយពីបាត់មុខពីសិល្បៈមួយរយៈធំ ស្រាប់តែពេលនេះ កែវ ពេជ្រពិសី មានទម្តង់មុខប្លែក មើលសឹងមិនស្គាល់ ទើបធ្វើឱ្យលេចឮថា នាងបានវះកាត់កែមុខ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ថ្មី។

កែវ ពេជ្រពិសី បានច្រានចោលដំណឹងនេះ និងអះអាងថា នាងគ្រាន់តែឡើងគីឡូជាងមុនប៉ុណ្ណោះ មិនបានកែមុខ តចង្កាទេ ហើយក៏គ្មានគម្រោងចូលរោងការឆាប់ៗដែរ…។

ខាងក្រោមនេះ ជាបទសម្ភាសន៍របស់អ្នកយកព័ត៌មាន  “អង្គរធំ” ជាមួយកែវ ពេជ្រពិសី កាលពី ថ្ងៃទី២៩ ខែឧសភា ៖

អង្គរធំ ៖ មានព័ត៌មានថា ពេជ្រពិសី បានកែមុខ តចង្កា ទើបបានជាពេលនេះ ប្លែកខ្លាំង រហូតដល់មើលមិនចង់ស្គាល់ តើពិសី ខ្លួនឯងគិតថា ផ្ទៃមុខនាងខុសពីមុនច្រើនទេ?

ពេជ្រពិសី ៖ ប្លែកមែនបង! ខ្ញុំក៏ដឹងថា ខ្ញុំមានមុខប្លែកជាងមុនដែរ។ ប៉ុន្តែនិយាយដោយត្រង់ ខ្ញុំអត់បានកែកុនផ្ទៃមុខអីទេ។ រឿងតចង្កាហ្នឹង ក៏ខ្ញុំមិនបានធ្វើដែរបង គឺមូលហេតុដែលខ្ញុំប្លែកជាងមុនហ្នឹង ដោយសារតែខ្ញុំឡើងគីឡូបន្តិច អ៊ីចឹងមើលទៅប្លែក ហើយ។ ពីមុនខ្ញុំស្គម មើលទៅរាងស្វែល ឥឡូវឡើងគីឡូអ៊ីចឹង មើលទៅធាត់បន្តិច តែឡើងហ្នឹង មិនទាន់ដល់ពេលប្រកាសអាសន្នទេ គឺគ្រាន់តែអ្នកខ្លះ មើលមិនស្គាល់ហ្នឹង។

អង្គរធំ ៖ ម៉េចបានពេជ្រពិសី ឡើងគីឡូសោះ តែបែរជាមុខមាត់ប្លែកអស់រលីងអ៊ីចឹង? មានគម្រោងសម្រកទម្ងន់ជាបន្ទាន់វិញទេ?

ពេជ្រពិសី ៖ ប្រាកដជាចង់ស្រកដូចគីឡូដើមណាស់បង។ ប៉ុន្តែខ្ញុំអត់ហ៊ានលេបថ្នាំសម្រកទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព ម៉្យាងទៀតដោយសារតែរវល់ពេក គ្មានពេលហាត់ប្រាណដូចគេ ទើបឥឡូវបានជារាងអ៊ីចឹងអស់ទៅ។ រឿងកែមុខមាត់ហ្នឹង ខ្ញុំពិតជាអត់បានធ្វើមែន៕

RELATED ARTICLES