Thursday, September 18, 2025
Homeតារាខ្មែរនៅ សុនិតា ក្រោយសម្រាលកូនប្រុសគួរឲ្យស្រលាញ់ ប្រហែលជាត្រូវបញ្ចប់...

នៅ សុនិតា ក្រោយសម្រាលកូនប្រុសគួរឲ្យស្រលាញ់ ប្រហែលជាត្រូវបញ្ចប់…

នៅ សុនិតា បានសម្រាលកូនប្រុសដោយសុវត្ថិភាពកាលពីថ្ងៃទី២០ ខែកក្កដា ខណៈដែលស្វាមីមិនទាន់រៀបការរបស់នាង លោកទិត ថាវរិទ្ធ អតីតនាយកទូរទស្សន៍បាយ័ន បានទៅលើកទឹកចិត្តនាងដល់មន្ទីរពេទ្យអរឃីត នៅកោះពេជ្រ ក្បែរផ្ទះវីឡារបស់លោកនៅបុរីវីរៈជន ផងដែរ។

ម្តាយរបស់នៅ សុនិតា បានបង្ហាញទឹកមុខរីករាយដោយបីចៅនៅជាប់នឹងដៃ ខណៈដែលតារាសិល្បៈរួមអាជីពមួយចំនួន ក្នុងនោះមានទាំងពៅ លីដា ផង បានសម្តែងការអបអរសាទរចំពោះការសម្រាលកូនដោយសុវត្ថិភាពរបស់សុនិតា ផងដែរ។

ទោះជាយ៉ាងណា ក្រោយសម្រាលកូនលើកដំបូងរបស់នៅ សុនិតា នេះបង្ហាញថា តារាកូនមួយទាំងមិនទាន់រៀបការម្នាក់នេះអាចនឹងត្រូវបញ្ចប់អាជីពសិល្បៈស្ទើរតែទាំងស្រុងទៅហើយ ព្រោះថាក្រៅពីក្លាយជាម្តាយគេទាំងវ័យក្មេងនេះ សុនិតា ក៏មានងារជា “ជំទាវ”ទៅហើយ ក្រោយពេលស្វាមីរបស់នាង លោកទិត ថាវរិទ្ធ បានឡើងឋានៈជាឯកឧត្តម ព្រោះមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អ្នកសិល្បៈដែលស្និទ្ធនៅ សុនិតា បានលើកឡើងថា ពេលនេះតារាកូន១ សុនិតា អាចនឹងត្រូវស្វាមីថ្នាក់ថ្នមខ្លាំងពេលដែលនាងបង្កើតកូនឱ្យលោកដូចបំណងនេះ ព្រោះអំឡុងពេលដែលលោកថាវរិទ្ធ សាងស្នេហ៍ជាមួយអ្នកមេម៉ាយស៊ឹម សូលិកា ជាង៥ឆ្នាំនោះ គ្មានកូនមួយគ្រាប់ទេ តែងាកមកភ្ជាប់សូនីតា តែជាង១ឆ្នាំ ស្រាប់តែបានកូនង៉ែតបីប្រលែងលេងភ្លាមៗតែម្តង។

ប៉ុន្តែអំឡុងពេលដែលសុនិតា និងលោកថាវរិទ្ធ កំពុងតែរំភើបរកអ្វីមកប្រៀបផ្ទឹមមិនបាន ព្រោះបានទទួលចំណងដៃកូនងែតមុនពេលពួកគេរៀបការ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមមួយចំនួននៅតែបន្តការរិះគន់ថា សុនិតា សុខចិត្តជ្រើស្នេហ៍ឥតខាន់ស្លា ដើម្បីបានក្លាយទៅជាជំទាវទៅវិញ។

ប៉ុន្តែនេះ មិនមែនជាលើកទី១ឡើយ ដែលសុនិតា ត្រូវគេរិះគន់នោះ ព្រោះជាច្រើនលើកច្រើនសាមកហើយ ដែលមានពេលខ្លះ សុនិតា បានតទល់ជាមួយអ្នកលេងបណ្តាញសង្គមទៀតផងថា នាងបានរៀបចំពិធីតូចតាចខ្លះហើយ មិនមែនឥតខាន់ស្លាទេ។

ប៉ុន្តែនៅពេលត្រូវសួររឿងពេលណាទើបសុនិតា រៀបការជាមួយលោកថាវរិទ្ធ នោះ នាងមិននិយាយអ្វីទាំងអស់ ខណៈដែលមុនមានផ្ទៃពោះ នាងធ្លាប់ប្រកែកញ៉ាញរឿងគេថា នាងរស់នៅជាមួយលោកថាវរិទ្ធ ហើយមានពេលខ្លះនាងព្រមានប្តឹងអ្នកកាសែតសរសេររឿងនាងជាមួយអតីតប្តី អ្នកនាងលី ម៉ារីណា ទៀតផង។

គួរបញ្ជាក់ថា ក្រោយផាត់ចោលប្រុសមិនក្រោម៤នាក់ នៅ សុនិតា ត្រូវបានគេទម្លាយថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយមុនសម្រាលកូននាងរស់នៅផ្ទះវីឡាស្កឹមស្កៃរបស់លោកថាវរិទ្ធនៅបុរីប៉េងហួត (បឹងស្នោ) ដែលនៅក្បែរគ្នាជាមួយផ្ទះអតីតសង្សារលោកថាវរិទ្ធ គឺអ្នកមេម៉ាយស៊ឹម សូលិកា ដែលកំពុងសាងស្នេហ៍ជាមួយពោះម៉ាយអេង រិទ្ធី ទើបធ្វើឱ្យគូស្នេហ៍ទាំង២មានការកាច់កុងគ្នាកាន់តែខ្លាំង៕

RELATED ARTICLES