កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ABC Extra Stout បានប្រកាសឈ្មោះបេក្ខជនបេក្ខនារីដែលមានសមត្ថភាពខ្ពស់ដែលត្រូវជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធី ABC Lions Of Fashion Journey ដែលកម្មវិធីនេះធ្វើនៅសណ្ឋាគារ Rosewood។

នេះជាកម្មវិធីដំបូងបង្អស់នៅប្រទេសកម្ពុជា ទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូដ ដែលជាតារាទើបរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឈ្មោះបេក្ខជនបេក្ខនារីទាំង១០រូប ដែលត្រូវបន្តដំណើរទៅកម្មវិធីប្រកួត Desingner’s Journey មាន ១. ពៅ ស៊ីថាន, ២.ឃន ដារ័ត្ន, ៣.គង់ សុធា, ៤.ជួប វិទ្យា, ៥.ខុន មេសា, ៦.កាក់ ឧសភា, ៧.ឡុង គឹមហ៊ាង, ៨.ជា សក់ប៊ួយ, ៩.សុខ បញ្ញា និង១០.សេង សុវណ្ណរចនា។

ដោយឡែកសម្រាប់បេក្ខជនបេក្ខនារីបង្ហាញម៉ូដចំនួន១០រូប បន្តដំណើរទៅកម្មវិធីប្រកួត Models’Journey មានដូចជា ១.លៀប ស្រីពៅ, ២.លី ភក្តិវិរចនា, ៣.ហៃ សុខលាង, ៤.ឡេវ សុជាតា, ៥.ជាតិ ស្រីទូច, ៦.ប៊ុន សីម៉ា, ៧.ពៅ ណារី, ៨.លី សុវណ្ណ-ច័ន្ទថាវរី, ៩.មាស ចាន់រូ និង១០. លាង ស៊ីវឡី។

លោក Moon Yoo នាយកផ្នែកទីផ្សារក្រុមហ៊ុន ABC Extra Stout បានឱ្យដឹងថា នេះជាពេលវេលារំភើនិងអស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលមានវត្តមាននៅលើឆាកអន្តរជាតិវិស័យបង្ហាញម៉ូដនិងការច្នៃម៉ូដ។ នេះជាពេលវេលាដ៏ស័ក្តិសមដើម្បីធ្វើការងារនេះជ្រើសរើសអ្នកច្នៃម៉ូដដែលមានសក្តានុពល ដើម្បីបង្កើនតម្លៃដល់វិស័យឧស្សាហកម្មកាត់ដេរ៕



