Thursday, September 18, 2025
Homeតារាខ្មែរភិន សុដាលីស មិនខ្វល់ឆ្លើយតបសំណួរអតីតប្តី

ភិន សុដាលីស មិនខ្វល់ឆ្លើយតបសំណួរអតីតប្តី

ភិន សុដាលីស ធ្លាប់បានចាត់ទុកថាការនិយាយរបស់អតីតប្តីនាង លោកប៉ែន ចំរ៉ុង ថានឹកកូនស្រី Katherina គ្រាន់តែជាការសម្តែងប៉ុណ្ណោះ ទើបតាំងពីចែកផ្លូវគ្នារហូតមកដល់ពេលនេះនាងនៅតែមិនប្តូរជំហរឡើយ គឺមិនអនុញ្ញាតឱ្យចំរ៉ុង ជួបមុខកូនស្រីជាដាច់ខាត។

ទោះជាយ៉ាងណា កាលពីថ្ងៃទី19 ខែកក្កដា ភិន សុដាលីស និងប៉ែន ចំរ៉ុង បានជួបគ្នានៅកម្មវិធីខួបគម្រប់4ឆ្នាំរបស់ PNN ហើយនៅពេលដែលចំរ៉ុង កាន់ក្បាលមីក្រូនៅចំពោះមុខសុដាលីស ដោយស្រែកសួរថា អ្នកណាគាំទ្រប៉ែន ចំរ៉ុង ខ្លះនោះ?

សុដាលីស មិននិយាយតបទៅអតីតប្តីមួយម៉ាត់ឡើយ បើទោះជានៅជុំវិញខ្លួននាងមានយុវវ័យជាច្រើនបានស្រែកគាំទ្រចំរ៉ុង ដោយថែមទាំងហៅពិធីការរូបនេះថា ជា Idol ក្តី។

ប៉ុន្តែសុដាលីស បានចុះចាញ់ចំរ៉ុង នៅពេលដែលនាងមិនអាចបិទភ្នែកមិនមើលពិធីករដែលជាអតីតគូស្នេហ៍របស់នាងបានឡើយ ព្រោះថា ចំរ៉ុង ឈរជាប់លោកម៉ារីអូ ហេតុនេះហើយបើមើលម៉ារីអូ ក៏ត្រូវតែឃើញចំរ៉ុង ផងដែរ។

ភិន សុដាលីស បានបង្កាត់ភ្លើងស្នេហ៍ជាមួយប៉ែន ចំរ៉ុង ដោយឥតខាន់ស្លារហូតមានផ្ទៃពោះ ទើបពួកគេចែកផ្លូវគ្នាទាំងចម្រូងចម្រាស ខណៈដែលឪពុករបស់សុដាលីស លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្សមាស បានធ្វើសន្និសីទកាសែត ដោយលោកអះអាងថា បានទាត់ចំរ៉ុង 3ជើងទាំងកណ្តាលអធ្រាត្រ ព្រោះរឿងមកទាក់ទងកូនស្រីលោកទៀតផង។

លោកប៉ែន ចំរ៉ុង

ពេលនេះកូនស្រី សុដាលីស ដែលជាតំណក់ឈាមរបស់ចំរ៉ុង មានវ័យជាង2ឆ្នាំទៅហើយ ខណៈដែលចំរ៉ុង ត្រៀមរៀបការប្រពន្ធថ្មី ហើយសុដាលីស ក៏មានម្ចាស់បេះដូងថ្មីទៀតដែរ៕

RELATED ARTICLES