Thursday, September 18, 2025
Homeតារាខ្មែរអុឹម ជីវ៉ា ទៅសួរសុខទុក្ខលោកកៅ សីហា ថ្លែងសារថា "អាណិតណាស់បង ឆ្លើយសំណួរអត់បានលុយ១០០០ដុល្លារហើយ បាក់កជើងទៀត"

អុឹម ជីវ៉ា ទៅសួរសុខទុក្ខលោកកៅ សីហា ថ្លែងសារថា “អាណិតណាស់បង ឆ្លើយសំណួរអត់បានលុយ១០០០ដុល្លារហើយ បាក់កជើងទៀត”

បន្ទាប់ពីខកខនទទួលប្រាក់រង្វាន់ពីកម្មវិធី “ឋានសួគ៌ ឬ ឋាននរក” ដោយបានឆ្លើយសំណួរត្រូវហើយ ប៉ុន្តែបែរជាមិនបានឈ្នះក្នុងកម្មវិធីទៅវិញ។ យ៉ាងណាបន្ទាប់ពីកម្មវិធីនោះត្រូវបានបញ្ជប់ លោកកៅ សីហា ដែលជាបេក្ខភាពឆ្លើយសំណួរ បានរងគ្រោះថ្នាក់បាក់កជើង ហើយត្រូវលោកអុឹម ជីវ៉ា ទៅសួរសុខទុក្ខ ហើយថែមទាំងថ្លែងសារអាណិតលោកកៅ សីហា ទៀតផង។

នៅពេលចុះសួរសុខទុក្ខលោកកៅ សីហា ដែលជាអ្នកដឹកនាំសម្តែងភាពយន្តល្បីឈ្មោះនៅទូរទស្សន៍ហង្សមាស គេឃើញមានវត្តមានលោកកៅ សីហា និងកញ្ញាទេព បូព្រឹក្ស ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀតបានទៅចូលរួម។

លោកអឹុម ជីវ៉ា បានថ្លែងសារថា “យប់នេះខ្ញុំបាទរួមជាមួយកញ្ញា ទេព បូព្រឹក្ស និងសិល្បករជាច្រើនមកសួរសុខទុក្ខលោកកៅ សីហា អ្នកដឹកនាំសម្តែងផលិតកម្មហង្សមាស ដែលគាត់របួសបាក់ករជើង អាណិតណាស់បង ឆ្លើយសំនួរអត់បានលុយ១០០០ដុល្លារហើយ បាក់ករជើងទៀត… ជូនពរឆាប់ជាបង”។

គួរបញ្ជាក់ថា កម្មវីធី “ឋានសួគ៌ ឬ ឋាននរក” ត្រូវបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដោយមានពិធីការិនីគឺអ្នកនាងកែវ ចាន់និមល ហើយបេក្ខភាពឆ្លើយសំណួរ គឺលោកកៅ សីហា។ នៅក្នុងកម្មវិធីនោះ បានដាក់សំណួរថា “តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ពេលនោះលោកកៅ សីហា បានឆ្លើយថា “មាន២ប្រភេទ” ប៉ុន្តែក្នុងកម្មវិធីនោះបែរជាថា មាន៣ប្រភេទទីវិញ ធ្វើឲ្យលោកសីហា ធ្លាក់ពីកម្មវិធីទៅវិញ ដោយបាត់ឱកាសទទួលប្រាក់១០០០ដុល្លារ។

បន្ទាប់ពីកម្មវិធីនោះចប់ មហាជនជាច្រើនបានធ្វើការរិះគន់មិនសំចៃមាត់លើអ្នកដឹកនាំកម្មវិធី “ឋានសួគ៌ ឬ ឋាននរក” ដោយបានយកអំណះអំណាងជាច្រើនមកបង្ហាញ ផ្លូវគោកនៅកម្ពុជាមានតែ២ប្រទេសប៉ុណ្ណោះ៕

RELATED ARTICLES