Thursday, September 18, 2025
Homeតារាខ្មែរដួង ម៉ានិច្ច ត្រៀមចាត់ការប្រុសក្មេង មិនឲ្យរួចខ្លួននោះទេ

ដួង ម៉ានិច្ច ត្រៀមចាត់ការប្រុសក្មេង មិនឲ្យរួចខ្លួននោះទេ

តារាសិចស៊ីដែលកន្លងមកលេចធ្លោតាមរយៈការពូកែរាំគ្រលែងចង្កេះ កញ្ញាដួង ម៉ានិច្ច និយាយលាយឡំដោយសំណើចថា នាងបានចាត់ការ (រំលោភ) តារាសម្តែងប្រុសរូបសង្ហាលោកសេង មង្គល ហេតុនេះហើយអ្នកដែលរងគ្រោះគឺលោកមង្គល ចំណែករូបនាងជាអ្នកចំណេញ។ ដោយមិនចង់ឱ្យខាងស្រីរំលោភតាមចិត្តមិនអាចតដៃបាននោះ ទីបំផុត លោកមង្គល ថា លោកជាជនរងគ្រោះមិនបណ្តោយឱ្យម៉ានិច្ច ចាត់ការនាងដោយស្រួលៗឡើយ។

កញ្ញាដួង ម៉ានិច្ច

យ៉ាងណា ការដែលកញ្ញាម៉ានិច្ច វាចាថា នាងត្រូវចាត់ការមង្គល នោះ មិនមែននៅលើសណ្ឋាគារ ឬផ្ទះសំណាក់តែពីរនាក់ឡើយ គឺនៅចំពោះមុខកាមេរ៉ាច្រូងច្រាងរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តាមរយៈរឿង “អន្ទាក់ស្នេហ៍”។

ដួង ម៉ានិច្ច វាចាថា នេះជាលើកទី១ហើយដែលនាងសម្តែងបានប៉ះលោកសេង មង្គល ប៉ុន្តែតាមរយៈការសង្កេតនាពេលកន្លងមក នាងឃើញថា មង្គល ជាតារាមានចរិតរួសរាយណាស់ អ៊ីចឹងការចាប់ដៃគ្នាសម្តែងពេលនេះ គឺពិតជាល្អ។

លោកសេង មង្គល

នាងថា ក្នុងរឿងនេះនាងសម្តែងឈ្មោះ ម៉ាតីណា ជាស្រីស្រស់ជាប់លំដាប់សេដ្ឋិនី ហើយឈុតពិសេសបំផុតដែលនាងត្រៀមព្រឺរោមឱ្យហើយនោះ គឺការចាត់ការ (រំលោភ) មង្គល យកឆៅឆៅតែម្តង។

ដោយឡែក លោកមង្គល ដែលសម្តែងជាតួឈ្មោះវិសាល ជាកូនកំលោះក្នុងត្រកូលរាជវាំង វិញ បានឱ្យដឹងថា បើម៉ានិច្ច ចាត់ការលោកមែននោះ គឺអ៊ីចឹងលោកហ្នឹងហើយជាជនរងគ្រោះ ប៉ុន្តែលោកមិនមែននៅស្ងៀមបណ្តោយឱ្យម៉ានិច្ច ធ្វើព្យុះភ្លៀងបានតាមចិត្តតែម្នាក់ឯងនោះឡើយ គឺត្រូវតែតដៃខ្លះៗហើយ។

លោកមង្គល ថា យ៉ាងណាលោករីករាយដែលបានសម្តែងចាប់ដៃគូជាមួយម៉ានិច្ច ជាលើកដំបូង ហើយត្រូវនាងចាត់ការទៀត។

ក្រៅពីដួង ម៉ានិច្ច និងសេង មង្គល ជាតួឯកប្រុសស្រីនោះ រឿង“អន្ទាក់ស្នេហ៍”របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានធ្វើពិធីសែនក្រុងពលីកាលពីថ្ងៃទី២ ខែសីហា នៅសណ្ឋាគារសូហ្វីតែល នោះ មានតារាសម្តែងជាច្រើនដួងផ្សេងទៀតចូលរួមសម្តែង ដូចជា ប៉ែន សុផានី, ញឹម ចាន់ថន, ចាន់ ស្រីរ័ត្ន, រ៉ូហ្សា, ឃុន ចាន់មូណា, ញឹម សុខា, វណ្ណា, គង់ សុភី, អៀង ចេនឡា, រិទ្ធីនី និង ថានៈ ជាដើម។

លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានដឹងថា រឿង “អន្ទាក់ស្នេហ៍” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ គ្រោងថតប្រើពេល៣ខែ ហើយមាន៣០ភាគ។

លោកបន្តថា នេះជារឿងភាគខ្មែរទី២១ហើយដែលទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានផលិតឡើងដោយមិនគិតការសហការរវាងប៉ុស្តិ៍លេខ៥ និងបណ្តាផលិតកម្មផ្សេងទៀត ដែលមានរឿង១០ផ្សេងទៀតនោះទេ។

លោកសំណូមពរឱ្យតារាៗទាំងអស់សម្តែងក្នុងរឿងនេះ ចាប់ដៃគ្នាលេងរឿងឱ្យបានល្អ កុំយកទំនាស់ក្នុងរឿងដាក់នៅក្នុងចិត្តខាងក្រៅឆាកអី ដើម្បីឱ្យភាពយន្តនេះដំណើរការថតដោយរលូន និងមានទស្សនិកជនគាំទ្រច្រើន៕

RELATED ARTICLES