Thursday, September 18, 2025
Homeតារាខ្មែរអបអរសាទរ!!! សាន ផានិត ប្រពន្ធពពោះកូនទី២

អបអរសាទរ!!! សាន ផានិត ប្រពន្ធពពោះកូនទី២

តារាចម្រៀងលេងស្ទីលប្រចាំត្រកូលគ្មានសក់មួយសរសៃ សាន ផានិត ជិតបានកូនប្រុសម្នាក់ទៀតហើយ ព្រោះពេលនេះភរិយារបស់លោក អ្នកនាងចេវ សោភា កំពុងពពោះកូនទីពីរ ៧ខែហើយ។

ប៉ុន្តែអំឡុងពេលនៅសល់តែជាង២ខែទៀត ទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ ប៉ុន្តែសាន ផានិត បែរជាមានសុខភាពមិនសូវអំណោយផល ហើយចេញចូលពេទ្យជាញឹកញាប់ ព្រោះឈឺធ្មេញខ្លាំងពេក និយាយស្ទើរតែមិនកើត រហូតទៅដាក់សេរ៉ូមទៀតផង។

សាន ផានិត ថ្លែងថា “ខ្ញុំឈឺធ្មេញខ្លាំងណាស់ សូម្បីតែនិយាយក៏សឹងតែមិនកើតផងនៀក! ឥឡូវនៅពេទ្យតើ។ ប្រពន្ធខ្ញុំមានទម្ងន់៧ខែហើយ ជាកូនប្រុសទៀតហើយ”។

អំឡុងពេលដែលភរិយាថែរក្សាគភ៌កូនទីពីរនេះ សាន ផានិត កាន់តែស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ហើយទោះជាសុខភាពមិនសូវល្អមែន ប៉ុន្តែអតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ, KH និងU2 នេះ នៅតែបន្តអាជីពចម្រៀងនៅពេលរាត្រី ដោយទៅច្រៀងនៅហាងហេភីផាលែស ជាមួយតារាចម្រៀងសុះ ម៉ាច, អាន វិសាល, ពេជ្រ ពន្លឺ, វណ្ណា ស័ក្ក, វង្ស តារារតនា, ស៊ីន សុផល និងកញ្ញាធា រ៉ានី ជាដើម ដែលមានភ្ញៀវជាច្រើនតែងសំណូមពរឱ្យលោកផានិត ច្រៀងបទល្បីរបស់ខ្លួន គឺ “ទូរស័ព្ទប្រាប់ផង” និងបទ “ជាប់រវល់” ហើយម្ចាស់សំណូមពរតែងឱ្យលុយធីបជាការលើកទឹកចិត្តដល់លោកផានិត ទៀតផង។

សាន ផានិត ប្រកាសនៅលើឆាកថា លោកចង់បន្តអាជីពចម្រៀងរហូតដល់អាយុ៧០ឆ្នាំ ហើយនឹងលេងស្ទីលដដែល គឺកោរត្រងោល ព្រោះស្ទីលនេះមិនជាន់តារាណាទេ។

សាន ផានិត ក្រោយចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយស្រីស្អាត២ដួង គឺ ឌុច សុភា និងកែវ និសា នោះ បានរៀបការជាមួយអ្នកនាងចេវ សោភា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៤ ដែលពេលនេះមានកូនប្រុសម្នាក់អាយុ៤ឆ្នាំហើយ ប្រពន្ធលោកត្រៀមសម្រាលកូនប្រុសទី២ នៅអំឡុងខែតុលា ខាងមុខនេះហើយ៕

RELATED ARTICLES