Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ អាវីហ្សា ថា ប្រុសៗឥឡូវពិបាកណាស់ បានតែដំបូង រួចហើយចេញចរិតពិត

ពេជ្រ អាវីហ្សា ថា ប្រុសៗឥឡូវពិបាកណាស់ បានតែដំបូង រួចហើយចេញចរិតពិត

ពេជ្រ អាវីហ្សា ស្ថិតក្នុងចំណោមតារាដែលលេងខ្លួនសិចស៊ីស្លៀកពាក់បញ្ចោញសាច់គល់ភ្លៅសខ្ចី ដើមទ្រូងទ្រលុកទ្រលន់ ធ្វើឱ្យប្រុសៗទាំងឡាយក្តៅខ្លួននៅមិនសុខឡើយ។ មានពេលខ្លះ អាវីហ្សា ថែមទាំងហ៊ានថត MV ដោយព្រលែងខ្លួនននលគកក្នុងអាងទឹកដោយឱបថើបគ្នាជាមួយលោកអែន ឌី ទៀតផង ទើបធ្វើឱ្យតាតាចង់គាំងបេះដូងទៀតផង។

ប៉ុន្តែក្រោយពីក្រសួងពាក់ព័ន្ធព្រមានចាត់ការ អាវីហ្សា ដោយហៅស្រីស្រស់ទៅដុសក្អែលនោះ ពេលនេះគេឃើញតារាសាច់សខ្ចីរូបនេះលែងសូវហ៊ានលេងខ្លួនសិចស៊ីដូចមុនទៀតហើយ ស្របពេលដែលសកម្មភាពសិល្បៈរបស់នាងក៏ស្ងប់ស្ងាត់ជាងមុនដែរ។

ពេជ្រ អាវីហ្សា បានឱ្យដឹងថា “ខ្ញុំមិនហ៊ានថតសិចស៊ីដូចមុនទៀតទេ។ តាំងពីខាងក្រសួងថា យើងសិចស៊ីជ្រុលមក ខ្ញុំបន្ថយសិចស៊ីដែរហ្នឹង គឺយើងធ្វើអ្វីទៅតាមការណែនាំ។ ឥឡូវបើឱ្យខ្ញុំថតសិចស៊ីទៀត ក៏ខ្ញុំអត់ថតដែរ។ មួយរយៈនេះការងារសិល្បៈរបស់ខ្ញុំរាងស្ងប់ស្ងាត់ ដោយសារតែខ្ញុំទទួលការងារខ្លះ ដូចជាការថតរឿងអីមានគេទាក់ទងច្រើនដែរ ប៉ុន្តែយើងមិនចង់ថតរឿងដែលប្រើពេលយូរ។ បើស្ពត ឬ MV អីហ្នឹងមិនអីទេ។ តែខ្ញុំបានថតស្ពតសម្អាងការឱ្យគេមួយៗដែរ”។

ពេជ្រ អាវីហ្សា ធ្លាប់ជួបរឿងស្នេហាមិនសូវសមប្រកបឡើយ។ ចំណងស្នេហារវាងអាវីហ្សា និងលោកហេង ប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព បានឈានទៅបញ្ចប់កណ្តាលផ្លូវ បន្ទាប់ពីអតីតគូស្នេហ៍បានប្រើអំពើហឹង្សាលើរូបនាងកន្លងមក។

ពេលនេះ អាវីហ្សា ថា នាងមិនទាន់មានសង្សារថ្មីទេ ព្រោះប្រុសតាមស្នេហ៍ក្រោយៗនេះ សុទ្ធតែមិនច្បាស់លាស់ ហើយស្រលាញ់បានតែដំបូង ប៉ុន្តែយូរៗទៅក៏ប្រែប្រួលចិត្ត ទើបធ្វើឱ្យនាងពិបាករកដៃគូសង្សារមករៀបការដូចគេ។

ពេជ្រ អាវីហ្សា ឬសុខ ម៉ី បន្ថែមថា “ឆ្នាំនេះខ្ញុំអាយុ២៧ឆ្នាំហើយ! ខ្ញុំឃើញគេរៀបការ ចង់រៀបការដូចគេដែរហ្នឹង!។ ប៉ុន្តែយើងនៅមិនទាន់រកបានអ្នកត្រូវចិត្តទេ។ មួយរយៈនេះមានគេស្រលាញ់ច្រើនដែរហ្នឹង ទាំងក្នុងនិងក្រៅស្រុក ប៉ុន្តែមិនច្បាស់លាស់សោះ។ និយាយទៅស្រលាញ់បានតែដំបូងៗ ក្រោយមកក៏ចេញចរិតពិតឱ្យឃើញ ពិបាកណាស់ប្រុសៗឥឡូវនេះ។ តាមពិត ខ្ញុំមិនមែនរកអ្នកធំ កូនអ្នកមានអីទេ គឺរកតែអ្នកស្មោះស្រលាញ់ខ្ញុំនិងគ្រួសារ តែមនុស្សអ៊ីចឹងមានតិចណាស់”។

ពេជ្រ អាវីហ្សា ថា ពេលនេះនាងត្រៀមចុះទៅប្រទេសថៃ ដើម្បីសិក្សាពីគម្រោងនាំយកគ្រឿងសម្អាង Cosmetic មកលក់នៅខ្មែរ ដែលអាចដំណើរការ២ខែខាងមុខនេះ។ នាងថា ជំហ៊ានដំបូងគឺគ្រោងដាក់ទុនខ្ទង់៥ម៉ឺនដុល្លារ ហើយទឹកលុយទាំងនោះគ្មានប្រុសណាជួយឧបត្ថម្ភឡើយ គឺនាងប្រឹងតែម្នាក់ឯងគត់៕

RELATED ARTICLES