Thursday, September 18, 2025
Homeតារាខ្មែរថ្ងៃរៀបការនាងខ្ញុង នាយពាក់មី ជួបរឿងធំ

ថ្ងៃរៀបការនាងខ្ញុង នាយពាក់មី ជួបរឿងធំ

នៅពេលដែលតារាកំប្លែងរួមអាជីពនិងក្រុមអ្នករកស៊ីលក់ដីឡូតិ៍ជាមួយអ្នកនាងខ្ញុង និងនាយកៃដ សុទ្ធតែក្រោកពីព្រឹកព្រលឹមកាន់ផ្កែឈើហែជំនូនមង្គលការ និងចូលរួមកម្មវិធីជប់លៀងកាលពីយប់មិញរបស់តារាកំប្លែងល្បី១គូនេះ ដែលរៀបចំនៅផ្ទះអ្នកនាងខ្ញុង នៅផ្លូវជាតិលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នោះ គេបែរជាខកចិត្ត ព្រោះបាត់មុខមិនឃើញនាយពាក់មី សោះ ទើបលេចឮថា អ្នកនាងខ្ញុង ខកចិត្តខ្លាំង ព្រោះថា សូម្បីលោកតាវ៉ិចទ័រ ក៏ឆ្លៀតទៅដែរ ប៉ុន្តែចម្លែកអី! នាយពាក់មី រវល់អីក៏រវល់យ៉ាងនេះ អត់ឃើញទៅអើតសោះ។

ដោយឡែកភ្ញៀវមួយចំនួនដែលចូលរួមពិធីមង្គលការស្រងាកចិត្តខ្លាំងដែរ ព្រោះថាពួកគេចង់ថតសែលហ្វីជាមួយនាយពាក់មី តែចាំបាត់ៗ មិនឃើញតារាកំប្លែងល្បីរូបនេះទៅចូលរួមទៅវិញ។

ប៉ុន្តែនៅពេលនេះគេដឹងច្បាស់ហើយថា នាយពាក់មី ជួបរឿងធំ ខណៈដែលថ្ងៃចូលរោងការអ្នកនាងខ្ញុង នាយពែកមី បានចេញសម្តែងរឿងនៅខេត្តកំពុងសោម បានជួបឧបទ្ទវហេតុដាច់ខ្សែ ប៉ុន្តែមិនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទេ។ ចំណែកនៅថ្ងៃជប់លៀងមង្គលការអ្នកនាងខ្ញុង នាយពែកមី បានទៅយកកូនប្រុសដែលបានជាសះស្បើយពីជំងឺគ្រុនឈាមឡ្រប់មកផ្ទះវិញ។

គួរបញ្ជាក់ថា អ្នកមេម៉ាយស្រេង សុកាន់ដា ហៅនាងខ្ញុង បានប៉ះស្នេហ៍ដ៏រសើបជាមួយនាយពាក់មី ជាច្រើនឆ្នាំមកហើយ តែទាំងសងខាងព្យាយាមប្រកែក។

ប៉ុន្តែរឿងដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលថែមទៀត គឺមានព័ត៌មានថា តាំងពីនាងខ្ញុង ភ្ជាប់ស្នេហ៍ជាមួយនាងកៃដ មក ស្រាប់តែនាយពាក់មី នៅក្រៅឆាកលែងចង់និយាយស្តីរកនាយកៃដ ទៅវិញ។ ដោយ សារតែលេចឮថា នាយពាក់មី មិនសូវត្រូវគ្នាជាមួយនាយកៃដ បែបនេះហើយ ទើបមហាជនរង់ចាំមើលថា តើមង្គលការរបស់នាងខ្ញុង និងនាយកៃដ នៅថ្ងៃទី៨ សីហានេះ នាយពាក់មី ទៅចូលរួមដែរឬអត់?

គេថាបើនាយ ពាក់មី ហ៊ានចូលរួមនឹងធ្វើឱ្យដំណឹងស្នេហ៍កន្លងមក ត្រូវបានស្ញប់ស្ងាត់បានខ្លះៗជាមិនខាន។ ប៉ុន្តែរឿងដែលខកចិត្តរបស់កូនក្រមុំខ្ញុង តាំងពីព្រឹករហូតដល់យប់ គឺមិនមានវត្តមាននាយពាក់មី នោះទេ។

នាយពែកមី

គេកត់សម្គាល់ដែរថា មង្គលការរបស់ខ្ញុង-កៃដ នេះ អ្នកកំដរកូនកំលោះ គឺជាលោកឧកញ៉ាឃ្លោក ហើយការរៀបអាពាហ៍ពិពាហ៍របស់តារាកំប្លែងរួមទ្រនំមួយគូនេះ អាចនឹងលុបដានស្នេហ៍ចាស់ ដែលមហាជនធ្លាប់សង្ស័យថា ខ្ញុង និងនាយពាក់មី ជាសង្សារលួចលាកជាមិនខានឡើយ៕

RELATED ARTICLES