Thursday, September 18, 2025
Homeតារាខ្មែរអ្នកនាងខ្ញុង ប្រាប់មូលហេតុរៀបការពេលចូលវស្សា ឲ្យមហាជនអស់ចម្ងល់

អ្នកនាងខ្ញុង ប្រាប់មូលហេតុរៀបការពេលចូលវស្សា ឲ្យមហាជនអស់ចម្ងល់

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានដឹកដៃលោកអ៊ុំ ក្សត្រា រៀបការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩​ ដែលរៀបចំនៅផ្ទះរបស់ពួកគេផ្ទាល់តែម្ដង នៅផ្លូវជាតិលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តារាកំប្លែង CTN ដែលពូកែសម្តីខ្ញែតៗ អ្នកនាងខ្ញុង បានឲ្យដឹងថា ចំណងស្នេហរបស់អ្នកនាងនិងនាយកៃដ មានរយៈពេលជាង៣ឆ្នាំមកហើយ ពោលគឺអ្នកនាងបានកត់ក្រដាសច្បាស់លាស់ គឺនៅថ្ងៃទី១៦​ខែកុម្ភៈ ឆ្នាំ២០១៦។ ចំពោះមូលហេតុដែលអ្នកនាងជ្រើសរើសនាយកៃដ ជាស្វាមី បើទោះជាគាត់មិនសូវសង្ហាមែន ប៉ុន្តែតារាកំប្លែងដៃគូរូបនេះបានយកចិត្តទុកដាក់មើលថែនាងខ្លាំងណាស់ ពេលដែលនាងឈឺ នេះ គឺជាអ្វីដែលស្រី្ដគ្រប់រូបប្រាថ្នាចង់បាន។

អ្នកនាងបន្តថា ពេលដែលនាងស្កេនបេះដូងដែលពេទ្យថា អាចប្រឈមការថយអាយុដល់ទៅ៥ឆ្នាំនោះ នាយកៃដ មិនរារែកចិត្តទេ គឺនៅតែស្រលាញ់នាងដោយស្មោះដដែល។

ចំណែកនាយកៃដ វិញ និយាយទាំងសប្បាយចិត្តថា មូលហេតុដែលនាយជ្រើសរើសនាងខ្ញុង  ជាដៃគូជីវិត ព្រោះខ្ញុង ស្អាត ពូកែរកស៊ី និងជាដៃគូដែលយល់ចិត្តគ្នាណាស់ ពេលដែលលេងកំប្លែងជាមួយគ្នា។

មង្គលការរបស់តារាកំប្លែង អ្នកនាងខ្ញុង និងនាយកៃដ បានរៀបចំ៨០តុហើយ បើទោះជាមានភ្លៀងរលឹមស្រិចៗមែន ប៉ុន្តែក៏មានការអញ្ជើញចូលរួមពីកូនលោកនាយរដ្ឋមន្រ្ដី គឺ៝ឯកឧត្តមហ៊ុន ម៉ានី ផងដែរ។

ដោយឡែកសម្រាប់តារាសិល្បៈរួមអាជីពវិញ ភាគច្រើន គឺអ្នកកំប្លែងនៅ CTN និងតារាសម្ដែងមួយចំនួនទៀត សរុបភ្ញៀវអ្នកសិល្បៈ គឺអ្នកនាងខ្ញុង ថាហៅតែ៥តុទេ ព្រោះអ្នកមិនសូវស្និទ្ធ មិនហ៊ានហៅ។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង អះអាងថា មង្គលការរបស់អ្នកនាងរាងប្រថុចញុចបន្ដិច គឺមានពេលវេលាតែ២០ថ្ងៃប៉ុណ្ណោះ ដើម្បីរៀបចំហើយកម្មវិធីនេះផ្គួបនិងខួបកំណើតរបស់នាង គម្រប់អាយ៣៨ឆ្នាំផងដែរ។

នាងថា ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង គឺធ្វើចំថ្ងៃ៨កើត ជាថ្ងៃសីលទៀត ដែលអ្នកខ្លះថា មិនគួររៀបការពេលចូលវស្សាបែបនេះទេ ប៉ុន្តែសម្រាប់នាងយល់ថា ឲ្យតែមានការតាំងចិត្ត ទោះជាការពេលណាក៏បានដែរ គឺអាស្រ័យលើសាមីខ្លួនទាំងសងខាង៕

RELATED ARTICLES