Thursday, September 18, 2025
Homeតារាខ្មែរមង្គលការអ្នកនាងខ្ញុង ធ្វើនៅផ្ទះក៏ពិតមែន ប៉ុន្តែឯកឧត្តមហ៊ុន ម៉ាណែត នៅតែចូលរួម មិនប្រកាន់ខ្លួននោះទេ

មង្គលការអ្នកនាងខ្ញុង ធ្វើនៅផ្ទះក៏ពិតមែន ប៉ុន្តែឯកឧត្តមហ៊ុន ម៉ាណែត នៅតែចូលរួម មិនប្រកាន់ខ្លួននោះទេ

តារាកំប្លែងស្រេង សុកាន់ដា ហៅខ្ញុង បានអះអាងថា បំណងធំរបស់នាងក្រោយរៀបការជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ នេះ គឺនាងត្រូវតែរៀបគម្រោងយកូនភ្លោះស្រីឲ្យបានក្នុងពេលឆាប់ៗនេះហើយ។

ការតាំងចិត្តបែបនេះរបស់នាងខ្ញុង គឺហាក់ផ្ទុយគំនិតគ្នាជាមួយនាយកៃដ ដែលថាចង់បានកូនច្រើន ទោះជាកូនប្រុសឬស្រីក៍លោកយកទាំងអស់។

នាងខ្ញុង និយាយថា ”ខ្ញុំចង់បានកូនស្រីភ្លោះ! ខ្ញុំនឹងយកកូនស្រីភ្លោះក្រោយរៀបការនេះ។ ខ្ញុំមិនបង្អង់ទេ ការហើយយកកូនភ្លាមតែម្ដង”។

ប៉ុន្ដែនាយកៃដ វិញថា ”ខ្ញុំជាប្ដីអូនខ្ញុង នេះមិនគិតថា កូនប្រុសឬស្រីទេ ឲ្យតែបានកាន់តែច្រើនកាន់តែល្អ”។

ថ្វីត្បិតតែទាំងខ្ញុង និងនាយកៃដ សុទ្ធដាក់គម្រោងយកកូនរៀងៗខ្លួន ឲ្យខាងតែបានមែន ប៉ុន្តែអ្នកទាំងពីរសុទ្ធតែធ្លាប់មានកូនរៀងៗខ្លួនទៅហើយ។ អ្នកនាងខ្ញុង មេម៉ាយកូន២ ចំណែកនាយកៃដ វិញ ពោះម៉ាយកូន ១ហើយពួកគេបានដឹកដៃគ្នារៀបការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ គឺចំថ្ងៃខួបគម្រប់អាយុ៣៨ឆ្នាំ របស់នាងខ្ញុង តែម្ដង។

គួរបញ្ជាក់ថា មង្គលការរបស់នាងខ្ញុង និងនាយកៃដ បានរៀបចំនៅផ្ទះរបស់ពួកគេនៅផ្លូវជាតិលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះ ក៏មានការចូលរួមពីកូនប្រុសលោកនាយរដ្ឋមន្រ្ដីហ៊ុន សែន គឺឯកឧត្តមហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក ចូលរួមផងដែរ ទើបធ្វើឲ្យប្ដីប្រពន្ធតារាកំប្លែង១គូនេះរំភើបចិត្តក្រៃលែង។

ដោយឡែក អ្នកនាងខ្ញុង ដែលចង់បានកូនស្រីភ្លោះញ័រសាច់នោះ ត្រូវបានមិត្តភក្ដិឧបត្ថម្ភដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៣ប្រទេស គឺចិន, ស៊ាំបានី និងសាំងហ្គាពួរ៕

RELATED ARTICLES