Thursday, September 18, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ល្បីមានកូនគភ៌ភ្លាម លុយរាប់មុឺនដុល្លារកំពុងហូរចូល

ឱក សុគន្ធកញ្ញា ល្បីមានកូនគភ៌ភ្លាម លុយរាប់មុឺនដុល្លារកំពុងហូរចូល

ប្អូនថ្លៃលោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន តារាចម្រៀងឱក សុគន្ធកញ្ញា ដែលមានផ្ទៃពោះកូនដំបូងជាង៣ខែទៅហើយនោះ ពេលនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា នាងមានសម្រស់ប្រែប្រួលខុសពីមុនរៀបការស្ទើរតែទាំងស្រុង។

សុគន្ធកញ្ញា ឡើងគីឡូប្លែកហើយនៅពេលឡើងច្រៀង នាងលែងហ៊ានរាំខ្លាំងដូចមុនទៀតហើយ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ ប៉ុន្តែទោះជាសុគន្ធកញ្ញា ឡើងកាម៉ាប់ៗដូចបទចម្រៀងរបស់នាងវិញ ក៏តារាហង្សមាសរូបនេះ នៅតែត្រូវប៉ាន់មិនធម្មតាឡើយ។

បណ្តាក្រុមហ៊ុនផលិតទឹកដោះគោសម្រាប់ទារកជាច្រើនចង់បានសុគន្ធកញ្ញា ឃោសនាឱ្យផលិតផលរបស់ពួកគេ ដែលអាចនិយាយថា ពេលដែលផ្ទៃពោះរបស់ប្អូនថ្លៃថៅកែហង្សមាស រូបនេះកាន់តែរីកធំទៅៗ ក៏សុគន្ធកញ្ញា នៅតែរកប្រាក់ចំណូលបានតាមរយៈការផ្សព្វផ្សាយឱ្យផលិតផលទឹកដោះគោទាំងនោះដែរ គឺត្រូវប៉ាន់ខាងស្ពតពាណិជ្ជកម្មវិញម្តង។

ឱក សុគន្ធកញ្ញា បានធ្វើឱ្យតារាល្បីៗទាំងឡាយមិនអាចធ្វើបានដូចនាងឡើយ ព្រោះនាងបានចំណាយលើមង្គលការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នោះ នូវទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក។

ក្រោយរៀបការភ្លាមៗ សុគន្ធកញ្ញា បានដឹកដៃស្វាមីរបស់នាង លោកសុខលី ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៧ប្រទេស ហើយពេលនេះជាលទ្ធផលនាងពពោះតាមគម្រោងមែន។

តាមរយៈការជួបជុំមិត្តភក្តិអ្នកសិល្បៈកាលពីពេលថ្មីៗនេះ សុគន្ធកញ្ញា ដែលត្រូវមិត្តរួមអាជីពជាច្រើនសួរថា នាងបានកូនប្រុសឬស្រីនោះ នាងមិនប្រាប់ឡើយថា ទារកក្នុងផ្ទៃរបស់នាងជាស្រីឬប្រុស គឺព្យាយាមលាក់។

ប៉ុន្តែ សុគន្ធកញ្ញា បានប្រាប់តារាដែលជិតស្និទ្ធអ្នកនាង រួមទាំងស្វាមីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា ផងថា នាងចង់បានកូនស្រី គឺស្រលាញ់កូនស្រីខ្លាំងទៀតផង។

មិត្តភក្តិរួមអាជីពបានជូនពរឱ្យសុគន្ធកញ្ញា បានសម្រេចបំណងមួយនេះគឺបានកូនស្រីតាមក្តីប្រាថ្នា ខណៈដែលស្វាមីរបស់នាងលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងមានបុគ្គលិករាប់រយនាក់ក្រោមឱវាទនោះ មិនប្រកាន់ថាជាកូនប្រុសឬស្រីឡើយ គឺឱ្យតែបាន លោកពេញចិត្តទាំងអស់។

ថ្វីត្បិតតែពេលនេះ សម្រស់ឱក សុគន្ធកញ្ញា មានការប្រែប្រួលច្រើនក្រោយពពោះនិងត្រៀមខ្លួនធ្វើជាម្តាយរបស់គេនេះមែន ប៉ុន្តែតាមរយៈការបង្ហាញខ្លួនជាគណៈកម្មការ X Factor Cambodia ដែលនៅក្រោមការបញ្ជារបស់ប្តីនាងនោះ សុគន្ធកញ្ញា នៅតែមានសម្រស់ស្អាតនិងគួរឱ្យទាក់ទាញខ្លាំងដដែល។

តាមព័ត៌មានថា ស្វាមីរបស់សុគន្ធកញ្ញា លោកសុខលី កាន់តែស្រលាញ់ថ្នាក់ថ្នមនាងថែមទៀត ក្រោយពពោះកូនទី១នេះ គឺពេលនេះហើយនៅពេលដែលផ្ទៃពោះ សុគន្ធកញ្ញា កាន់តែរីកធំជាងនេះបន្តិច គេជឿថា តារាល្បីរូបនេះត្រូវប្តីហាមមិនឱ្យចេញច្រៀងតាមបណ្តាខេត្តឆ្ងាយៗទៀតឡើយ គឺឱ្យនៅតែផ្ទះថែរក្សាគភ៌ប៉ុណ្ណោះ៕

RELATED ARTICLES