Thursday, September 18, 2025
Homeតារាខ្មែរនាងអុីត សុខចិត្តលែងប្តីគ្រូបង្រៀន ជ្រើសយកកូន ពេលនេះសមតាមបំណង

នាងអុីត សុខចិត្តលែងប្តីគ្រូបង្រៀន ជ្រើសយកកូន ពេលនេះសមតាមបំណង

អ្នកមេម៉ាយកូនមួយតារាកំប្លែងនាងអ៊ីត បានអះអាងថា នាងនឹងជំរុញ​កូនស្រីឱ្យដើរតាមគន្លងរបស់ខ្លួន តាមរយៈការចូលសិល្បៈផ្នែកមួយណាក៏បាន ប៉ុន្តែតាមមើលទៅកូនស្រីវ័យ១៥ឆ្នាំរបស់នាងបានទាំងអស់ ទាំងច្រៀង, សម្តែង និងកំប្លែង អាចទៅរួចមិនចាញ់ម្តាយទេ។

ស្រីអ៊ីត ដែលជាប្អូនស្រី​នាយក្រូច នោះ បានឱ្យដឹងថា “កូនស្រីខ្ញុំចូលប្រលងចម្រៀង X Factor Cambodia គេស្រលាញ់ ខ្ញុំ និងយាយតា មិនហាមឃាត់ទេឱ្យនាងធ្វើនូវអ្វីដែល​​នាងចូលចិត្ត។ ប៉ុន្តែកូនខ្ញុំអាចសម្តែងក៏បាន លេងកំប្លែងក៏បាន អ‘ចីងឹខ្ញុំពេញចិត្តឱ្យនាងចូលសិល្បៈ ព្រោះមានដុងដូចម៉ែដែរ”។

កូនស្រីរបស់នាងអ៊ីត ឈ្មោះង៉ា ស្រីណាន អាយុ១៥ឆ្នាំ បានឱ្យដឹងថា ទោះជានាងស្រលាញ់អាជីពសិល្បៈយ៉ាងណាក៏មិនចោលការសិក្សាដែរ ដោយពេលនេះនាងរៀននៅសាលា ESL ថ្នាក់ទី៩ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កូនស្រីនាងអ៊ីត ថា នាងពិតអាចសម្តែងលេងកំប្លែង និងច្រៀងបានមែន ព្រោះមានដុងទៅរកម្តាយ។

នាងអ៊ីត បានលែងលះស្វាមីជាគ្រូបង្រៀននៅស្រុកកំណើត ដោយនាងអះអាងថា ដោយសារប្តីចូលចិត្តដើរផឹកស៊ីមិនចូលផ្ទះ។ ក្រោយផ្តិតមេដៃត្រឹមឃុំនោះ នាងអ៊ីត ថា នាងបានឱ្យឡាន២គ្រឿង និងសម្ភារៈតន្ត្រីទាំងអស់ទៅអតីតប្តី ហើយនាងសុំតែកូនស្រីម្នាក់ប៉ុណ្ណោះ។

នៅពេលត្រូវសួរថា តើនាងអ៊ីត មានគូស្នេហ៍ថ្មីហើយនៅ ក្រោយធ្លាក់ខ្លួនមេម៉ាយ២ឆ្នាំនេះ តារាកំប្លែង CTN ក៏បានតបថា នាងមិនទាន់មានម្ចាស់បេះដូងថ្មីទេ។

នាងថា បើមាន ប្រាប់អ្នកកាសែតហើយ លាក់បាំងអ្នកកាសែត មិនជិតទេ៕

RELATED ARTICLES