Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ ថៃណា អ្នកនិពន្ធរត់ទៅជួយនាយចឺម

ពេជ្រ ថៃណា អ្នកនិពន្ធរត់ទៅជួយនាយចឺម

ពេជ្រ ថាណា ទើបតែប្រាប់ថា ពេលនេះលោកមានលុយចាយ ផ្ទះនៅ និងឡានទំនើបជិះ ដោយសារថោន មែន និងបងប្អូនគាំទ្រនោះ ស្រាប់តែតាមព័ត៌មានថា លោកហាក់ពិបាកលោតទៅមុខទៀត ដោយសារអ្នកនិពន្ធបានរត់ចេញពីថោន។

ថ្មីៗនេះ ថាណា ត្រូវបានអ្នកនិពន្ធរបស់ខ្លួនដែលធ្លាប់តែស្គាល់ពីតិកនិចបច្ចេកទេសច្រៀងរបស់គេនាពេលកន្លងមកនោះ បានរត់ចេញពីគេទៅធ្វើបទចម្រៀងឱ្យតារាសាន់ដេ នាយចឺម និងលោកអនុស្សាវរីយ៍ ទៅវិញ ទើបធ្វើឱ្យតារាថោន ហាក់បាត់ដៃម្ចាងអ៊ីចឹងពេលនេះហើយកំពុងព្រួយបារម្ភខ្លាំង ព្រោះបើគ្មានអ្នកនិពន្ធល្អឱ្យច្រៀង គឺគ្មានបទល្បី ហើយក៏ប្រឈមការធ្លាក់ចុះទៅវិញដែរ។

ពេជ្រ ថាណា បន្ថែមថា ចំពោះអ្នកនិពន្ធ សុន រដ្ឋា នោះ ពិតជាបានដឹងពីបច្ចេកទេសច្រៀងរបស់លោកច្បាស់មែន ហើយថែមទាំងធ្លាប់សរសេរបទឱ្យលោកច្រៀងជាច្រើនបទមកហើយ តាំងពីមុនលោកចូលថោន ម៉្លេះ។

ប៉ុន្តែ ថាណា ថា លោកមិនមានការបារម្ភច្រើនគ្មានអ្នកសរសេរបទឱ្យច្រៀងនោះទេ ព្រោះពេលនេះ ថោន ក៏មានអ្នកនិពន្ធល្អៗ ហើយលោកទុកចិត្តថោន គឺសូមប្រគល់ការនិពន្ធបទចម្រៀងទាំងអស់ដោយមិនចាំបាច់មានអ្នកនិពន្ធផ្ទាល់ខ្លួនឡើយ។

ក្រៅពីអះអាងថា ថោន បានកែប្រែជីវភាពរបស់គេនោះ ថាណា ថា ពេលនេះមានខាង Sponsor នៅអាមេរិក ទាក់ទងឱ្យទៅច្រៀងនៅខែធ្លាក់ភ្លៀងនេះ តែលោកមិនអាចទៅបាន ដោយសារមានការមមាញឹកក្នុងស្រុក៕

RELATED ARTICLES