Thursday, September 18, 2025
Homeតារាខ្មែរតារាកំប្លែងជើងចាស់ ណយ សំណាង ត្រៀមទៅប្តូរថ្មបេះដូង

តារាកំប្លែងជើងចាស់ ណយ សំណាង ត្រៀមទៅប្តូរថ្មបេះដូង

តារាកំប្លែងជើងចាស់ ណាយ សំណាង ហៅយាយណាង បានឱ្យដឹងថា ពេលនេះលោកយាយត្រៀមទៅប្តូរថ្មបេះដូងនៅវៀតណាម ក្នុងពេលឆាប់ៗនេះហើយ។ ប៉ុន្តែម្តាយតារាចម្រៀង វណ្ណា ស័ក្ក រូបនេះថា ដោយសារសុខភាពគាត់នៅខ្សោយពេក ទើបមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការចេញទៅទេ។

ក្នុងជំនួបនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១១ ខែសីហា លោកយាយណយ សំណាង ដែលបានជូនចៅស្រីឈ្មោះវណ្ណ ណាណា ទៅច្រៀងនៅប៉ុស្តិ៍នេះ បានឱ្យដឹងដែរថា លោកយាយ ផ្អាកលេងកំប្លែងរយៈពេល៦ទៅ៧ឆ្នាំមកហើយ ព្រោះតែគ្មានកម្លាំងឡើងលេងកំប្លែងទៀត។

លោកយាយសំណាង បញ្ជាក់ថា លោកយាយគ្មានកម្លាំងទេ ហើយបញ្ហាសំខាន់គឺសុខភាពចេះតែដុនដាបទៅៗ នឹងត្រៀមទៅប្តូរថ្មបេះដូងនៅវៀតណាម ដោយចៀសមិនផុត។

លោកយាយ ណយ សំណាង ដែលធ្លាប់នៅផ្ទះជួលជាច្រើនឆ្នាំ ម្តុំវត្តសន្សំកុសល ក្នុង១ខែៗ ១៨០ដុល្លារនោះ បានឱ្យដឹងដែរថា ប្រមុខរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះលោកយាយដែលឈឺធ្ងន់ធ្វើការមិនកើតនេះទេ គឺគាត់បានជួយជាបន្តបន្ទាប់ រួមទាំងផ្ទះ១ល្វែងផងដែរ។

លោកយាយសំណាង បញ្ជាក់ថា “រដ្ឋាភិបាល គាត់ជួយខ្ញុំច្រើនណាស់ហើយ ជួយនោះជួយ។ ផ្ទះខ្ញុំនៅ១ជាន់កន្លះនៅក្បែរវត្តសន្សំកុសល ហ្នឹង ក៏រដ្ឋាភិបាល (សម្តេច តេជោ និងលោកជំទាវ) ជួយដែរ។ ឥឡូវខ្ញុំចាស់ធ្វើការលែងកើតទៀតហើយ”៕

RELATED ARTICLES