Friday, September 19, 2025
Homeតារាខ្មែរឡាយ លក្ខិណា មិនត្រឹមជួបសេដ្ឋីកាណាដាប៉ុណ្នោះទេ ថែមទាំងបានជិះយន្តហោះដែលអាចបើកក្នុងទឹកក៏បាន លើអាកាសក៏បាន

ឡាយ លក្ខិណា មិនត្រឹមជួបសេដ្ឋីកាណាដាប៉ុណ្នោះទេ ថែមទាំងបានជិះយន្តហោះដែលអាចបើកក្នុងទឹកក៏បាន លើអាកាសក៏បាន

អ្នកនាងឡាយ លក្ខិណា បានថត MV បទចម្រៀងទី១របស់ខ្លួននៅផលិតកម្ម Sandapl Production ដែលជាបទបែប Hip Hop តម្រូវឱ្យអ្នកនាងចាប់ដៃជាមួយអ្នកចម្រៀងកាណាដា នោះ បានចប់ដោយជោគជ័យតាមគម្រោងកាលពីពេលថ្មីៗនេះហើយ។

អ្វីដែលអ្នកនាងលក្ខិណា មានជំនឿថា បទចម្រៀងរបស់ខ្លួននឹងមានភាពទាក់ទាញ ព្រោះត្រូវបានផលិតជាអន្តរជាតិនោះ គឺរូបភាពបទនោះ អ្នកនាងមានការថតនៅលើយន្តហោះដែលអាចជិះបានទាំងក្នុងទឹកនៅលើគោក ដែលជាកម្មសិទ្ធិរបស់សេដ្ឋីកាណាដា ម្នាក់នៅលើកោះមួយ ហើយអ្នកនាងសម្តែងជាអ្នកបើកបរយន្តហោះនោះ ដែលបានទាំងជួបលោកសេដ្ឋីដោយផ្ទាល់ទៀតផង។

ថ្លែងពីកាណាដា អ្នកនាងឡាយ លក្ខិណា វាចាថា “MV បទដំបូងរបស់ខ្ញុំបានថតចប់ហើយ។ វាពិសេសណាស់ ព្រោះយើងបានថតនៅលើយន្តហោះដែលអាចបើកក្នុងទឹកក៏បានលើអាកាសក៏បាន ហើយវាជាកម្មសិទ្ធិរបស់សេដ្ឋីម្នាក់នៅកាណាដា។ ក្រោយថតចប់បទដំបូងនៅខែកញ្ញា នេះ យើងក៏បានត្រៀមថត MV មួយបទទៀត និង Audio មួយបទទៀតផងដែរ”។

អ្នកនាងឡាយ លក្ខិណា បានចេញទៅច្រៀងសម្តែងនៅកាណាដា ជាលើកទី២ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដែលក្រៅពីគម្រោងថតចម្រៀង និងសម្តែង MV ឱ្យផលិតកម្មក្រៅប្រទេសនោះ អ្នកនាងក៏ត្រៀមច្រៀងសម្តែងនៅតាមបណ្តារដ្ឋមួយចំនួននៅកាណាដា នៅអំឡុងខែតុលា ជាមួយលោកអាឡិច ចាន់ត្រា ផងដែរ។ ប៉ុន្តែគម្រោងចាប់ដៃអាឡិច ត្រូវបានខកខានវិញដោយប្រភពមួយចំនួនថា អាឡិច កំពុងមានទុក្ខធំម្តាយឈឺធ្ងន់ និងខ្លះទៀតថា អាឡិច សម្ភាសន៍៦ដង ទៅកាណាដា ធ្លាក់។

អ្នកនាងលក្ខិណា បន្ថែមទៀតថា “ខ្ញុំនៅតែត្រៀម Show នៅខែតុលា ហ្នឹង អ៊ីចឹងហើយពេលនេះអ្នករៀបចំកម្មវិធីគេកំពុងតែរកតួថ្មីជាតារាប្រុសម្នាក់ក្នុងចំណោមជម្រើស៣នាក់ ដែលត្រូវច្រៀងជាមួយខ្ញុំ។ មានការសម្តែង ច្រើន Show ដែរនៅខែ១០ហ្នឹង ហើយយើងបានត្រៀមខ្លះៗហើយ”។

មុនហោះទៅកាណាដា អ្នកនាងឡាយ លក្ខិណា ដែលបាត់មុខពីអាជីពសិល្បៈ១២ឆ្នាំ ទើបមកវិញកាលពីឆ្នាំ២០១៦នេះ បានថតភាពយន្តរឿង “កូនប្រសាអ្នកមាន” និងរឿង “ទេពធីតានិស្ស័យ”បន្ទាប់ពីអ្នកនាងល្បីរឿង“ផ្កាថ្ម”។

លក្ខិណា បានឱ្យដឹងថា អ្នកនាងនឹងវិលមកស្រុកវិញតាមគម្រោងនៅថ្ងៃទី១៣ ខែវិច្ឆិកា  ឆ្នាំ ២០១៩។ ដោយឡែករឿងរកគូស្នេហ៍ថ្មីលេទឹកដីកាណាដានោះ អ្នកនាងលក្ខិណា ថា មិនទាន់បានត្រូវចិត្តបុរសណាម្នាក់ច្បាស់លាស់ទេ តែមានអ្នកសុំស្រលាញ់មែន៕

RELATED ARTICLES