Sunday, September 21, 2025
Homeតារាខ្មែរនៅ សុនិតា រំឮកប្រវត្តិស្នេហ៍ថ្ងៃឆ្លងឆ្នាំ អំឡុងពេលមានផ្ទៃពោះជាង៣ខែ

នៅ សុនិតា រំឮកប្រវត្តិស្នេហ៍ថ្ងៃឆ្លងឆ្នាំ អំឡុងពេលមានផ្ទៃពោះជាង៣ខែ

អំឡុងពេលមនុស្សទូទាំងប្រទេសចូលរួមអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសាកល២០២០នោះ អ្នកនាងនៅសុនិតា ក៏បានរំលឹកប្រវត្តិស្នេហាក្នុងថ្ងៃឆ្លងឆ្នាំជាមួយស្វាមីកាលពីឆ្នាំមុន ដាយបានឱបដៃស្វាមីឈរមើលកាំជ្រួចនៅវិមានឈ្នះឈ្នះ ខណៈដែលនាងកំពុងពពោះ១៤សប្តាហ៍ (៣ខែកន្លះ)។

នៅ សុនិតា បានបង្ហោះសារថា “Happy new year ឆ្នាំមុន​ ពេលនេះ​ ម៉ោងនេះ​ ជាថ្ងៃដែលរំភើបបំផុតដែលយើងបានចាប់ដៃគ្នាឆ្លងឆ្នាំ​ក្នុងឱកាសសម្ពោធវិមានឈ្នះ​ ដោយមានអមកាំជ្រួចនៅពីក្រោយហាក់បីដូចជាកំពុងអបអរសាទរដល់ពួកយើង​ទាំងពីរ ដែលពេលនោះសង្ក្រាន្ត បានចាប់កំណើតក្នុងផ្ទៃ​14អាទិត្យ”។

សុនិតា បន្តថា ​ “ម្តាយជួយរំលែកការងារលោកប៉ា​ផង​ កំដរលោកប៉ា​កប់ៗព្រលប់ ហើយម្តាយឆ្លៀតដើរម៉ូតទៀត​ តែកូនល្អអត់ធ្វើទុក្ខមាំមីសោះ​ ទោះបីជីវិតពួកយើងស្គាល់គ្នា​ទើបតែជាង2ឆ្នាំមែន​ តែយើងស្គាល់ពីទុក្ខ​លំបាក​ សប្បាយ​ កំសត់​ តស៊ូ​ មើលថែមិនបោះបង់គ្នាពេលជួបគ្រាលំបាក”។

សុនិតា បន្ថែមថា “ពួកយើងត្រូវកាន់ដៃគ្នាបន្តដំណើរទៅមុខទៀត​ កុំថយក្រោយ​ ទោះជួបឧបសគ្គលំបាកច្រើនជាងនេះ​យ៉ាងណាក៏ដោយគឺពួកយើងបោះបង់គ្នាជាដាច់ខាត​ អ្វីដែលធ្វើអោយពួកយើងមានកំលាំងចិត្តមុតមាំតទៅមុខទៀតនោះ គឺ​សង្ក្រាន្ត​ ជាមនុស្សតែម្នាក់​ដែលធ្វើអោយពួកយើងកាន់តែស្គាល់ពាក្យថា​ ប្តី​ប្រពន្ធ ស្រលាញ់​ គោរព​ ថែរក្សាភាពស្មោះត្រង់​ និង​សុភមង្គល”។

គួបញ្ជាក់ថា នៅ សុនិតា បានភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ដោយបង្កើតកូនប្រុសម្នាក់ មានឈ្មោះថា “សង្ក្រាន្ត” មានវ័យជាង៥ខែទៅហើយ៕

RELATED ARTICLES