ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈគណៈបញ្ជាការកងឯកភាពស្រុកកូនមុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូង ជិត១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្ម ជាតិ មានទីតាំងជាប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយ ដែលនាំឱ្យមានសកម្មភាពជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជាមួយការចុះបង្ក្រាបពេលនេះ អាជ្ញាធរនឹងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់ កើតឡើងផងផងដែរ។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមសហការ ជំរុញចលនាពន្លកបៃតង បន្តអនុ វត្តច្បាប់ យ៉ាងតឹងរ៉ឹង ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញការដាំស្តារនិងពង្រីកគម្របបៃតង ក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្រសួង សូមស្នើឱ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិ ស្ថាន ដែលផ្តោតអាទិភាពទៅលើសសរស្តម្ភ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ចំពោះភាព “បៃតង” ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានធ្វើការតាមដានការទន្ទ្រានដីព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងដ្រូន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ “ពន្លកបៃតង” ក្នុងគោលបំណងចែកកូនឈើ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។ កន្លងមកនេះ ក្រសួងបរិស្ថាន បានសាងសង់ថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ចំនួន ៥កន្លែង និងជំរុញការបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថាន រាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំបង្កើនគម្របបៃតងនៅតាមមូលដ្ឋាន និងដាំស្តារព្រៃនៅតាមសហគមន៍។

នៅឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ «ពន្លកបៃតង» ចំនួន៥លានដើម ក្នុងនោះមានកូនត្នោត ចំនួនជាង ១លានដើម ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន៕