តារាសិចស៊ី គង់ វង្សយ៉ាទី មិនសូវអើពើការថតសម្តែងដូចមុនទៀតឡើយ ក្រោយពីស្រីស្រស់ហ៊ឺហាដល់កំពូលតាមរយៈការលេងម៉ូដផ្ទះវីឡា និងជិះរថយន្តថ្លៃៗកប់ពពក រហូតត្រូវគេហៅនាងថា សេដ្ឋិនីក្មេង បន្ទាប់ពីលេចឮប៉ះស្នេហ៍មន្ត្រីធំម្នាក់។
តើគង់ វង្សយ៉ាទី អាចនឹងដើរតាមគន្លងតារាមួយចំនួនដែលផ្តាច់ខ្លួនពីសិល្បៈផ្គាប់ចិត្តគូស្នេហ៍ ឬយ៉ាងណា?

គង់ វង្សយ៉ាទី ហ៊ឺហាដល់កំពូលនៅរយៈពេលចុងក្រោយនេះ ដោយសារនាងមានទ្រព្យណែនពេញកណ្តាប់ដៃ។ លុយ ឡាន និងផ្ទះវីឡា តារាដើមទ្រូងធំទ្រលុកទ្រលន់រូបនេះទទួលបានព្រមគ្នាតែម្តង ខណៈដែលដំណឹងស្នេហាថ្មីរបស់នាងកាន់តែល្បីខ្ចរខ្ចាយសាយភាយពេញស្រទាប់មហាជនថា នាង មានគូស្នេហ៍នៅក្រោយខ្នងជាមន្ត្រីធំម្នាក់មានប្រពន្ធកូនរួចទៅហើយ។
យ៉ាងណា ដំណឹងនេះត្រូវបានវង្សយ៉ាទី ធ្លាប់ច្រានចោល ខណៈម្តាយរបស់នាង អ្នកស្រីហាស់ សាវី បានចេញមុខស្បថស្បែជំនួសកូនស្រី ប្រសិនណាយ៉ាទី មានអ្នកធំនៅក្រោយខ្នងដូចគេសង្ស័យមែននោះ។

ទោះជាយ៉ាងណា រឿងស្នេហារបស់គង់ វង្សយ៉ាទី នៅតែមិនស្ងាត់ដដែលក្រោយពីនាងបញ្ចេញភាពហ៊ឺហាដល់កំពូលតាមរយៈការជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា ដែលមានតម្លៃសរុបដល់ទៅជិតកន្លះលានដុល្លារនោះ គឺ Lexus LX 570 និង Porsche។
ដោយឡែក ក្រោយទិញរថយន្តមួយគ្រឿងថ្លៃស្មើផ្ទះវីឡា១នោះ ក៏មានដំណឹងថា យ៉ាទី បានសម្ពោធផ្ទះវីឡាស្ងាត់ៗផងដែរ ទើបធ្វើឱ្យទ្រព្យរបស់នាងកាន់តែកើនច្រើនឡើងៗ បើទោះជាមុននេះ លេចឮដំណឹងថា ស្រីស្អាតរូបនេះបានខាតលុយជាង៥ម៉ឺនដុល្លារ ព្រោះបើកហាងកាហ្វេមួយកន្លែងនៅម្តុំទួលទំពូង ប៉ុន្តែមិនកាក់កបក្តី។

ទោះជាយ៉ាងណា គង់ វង្សយ៉ាទី មិនដែលបណ្តើរគូស្នេហ៍ថ្មីដែលគេល្បីថា ជាមន្ត្រីធំនោះម្តងណាឡើយ គឺនាងនៅតែព្យាយាមលាក់ម្ចាស់ចិត្តជានិច្ច ប៉ុន្តែភាពសិចស៊ីរបស់នាងកាន់តែខ្លាំងជាងមុន ដូចជាពេលខ្លះគេឃើញពិធីការិនី CTN រូបនេះ ស្លៀកខោខូវប៊យខ្លីរឹបដល់គល់ភ្លៅទៀតផង ទើបធ្វើឱ្យប្រុសៗកាន់តែគ្រឺតក្នាញ់ស្រីស្រស់ បើទោះជានាងមិនមែនបេះដូងនៅទំនេរក៏ដោយ។

គួរបញ្ជាក់ថា ក្រៅពីប៉ះស្នេហ៍មន្ត្រីធំមានប្រពន្ធនិងកូន៣នោះ គង់ វង្សយ៉ាទី ក៏ធ្លាប់ជំពប់ស្នេហ៍ជាមួយលោកឧកញ៉ា២នាក់ , អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ទៀត រួមទាំងថៅកែផលិតកម្មវ័យក្មេងម្នាក់ទៀតផងដែរ។ កន្លងមកធ្លាប់លេចឮដែរថា កញ្ញាយ៉ាទី មានកូន២នាក់។

ប៉ុន្តែដំណឹងទាំងនេះត្រូវបានយ៉ាទី ច្រានចោល ហើយនាងថា មិនចង់និយាយរឿងមានកូននោះទេ គឺចង់តែនិយាយពីការងារសិល្បៈ។ នាងអួតថា អាជីពសិល្បៈ បើមានជំនាញច្បាស់លាស់ គឺអាចរស់នៅដោយខ្លួនឯងមិនចាំបាច់ពឹងប្រុសចិញ្ចឹមនោះទេ ព្រោះដូចជារូបនាងអ៊ីចឹងធ្វើពិធីការិនីម្តង តម្លៃចាប់ពីក្បែរ១ពាន់ដុល្លារឡើងអ៊ីចឹង បើ១ឆ្នាំសល់លុយប៉ុន្មានទៅ?

យ៉ាងណា គេនៅតែមានភាពស្រពេចស្រពិលចំពោះកញ្ញាគង់ វង្សយ៉ាទី ដែលថា នាងមានទ្រព្យពេលនេះដោយសារតែរកចំណូលបានពីការងារសិល្បៈ ព្រោះថា ការលេងម៉ូដវីឡា និងរថយន្ត របស់នាងហាក់មិនសមស្របទៅនឹងប្រាក់ចំណូលពីសិល្បៈឡើយ។

មហាជននិងក្រុមតារាមួយចំនួននៅតែគិតថា គង់ វង្សយ៉ាទី នៅពេលនេះ គឺជាសេដ្ឋិនី ហើយនាងមិនចាំបាច់លេងសិល្បៈតទៅទៀត ក៏មានលុយចាយ មិនចេះអស់ឡើយ។
ប៉ុន្តែអ្វីដែលទស្សនិកជនចង់ឃើញគង់ វង្សយ៉ាទី ជោគជ័យដែរនោះ ដឹកដៃគូស្នេហ៍ចូលរោងការដូចតារាផ្សេងៗទៀត…៕