Sunday, September 21, 2025
Homeតារាខ្មែរអតីតតារាចម្រៀងនៅកូរ៉េ ត្រៀមរៀបចំប្រគំតន្ត្រី៥ថ្ងៃជាប់គ្នា បង្ហាញមុខតារា Bee Production

អតីតតារាចម្រៀងនៅកូរ៉េ ត្រៀមរៀបចំប្រគំតន្ត្រី៥ថ្ងៃជាប់គ្នា បង្ហាញមុខតារា Bee Production

លោកហាស សំអាត ដែលជាម្ចាស់បទ ”សុំទោសកំពង់ចាម” មានតួនាទីសំខាន់នៅផលិតកម្ម Bee Production នោះ នឹងរៀបចំការប្រគំតន្រ្ដីធំរយៈពេល៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី៩ដល់១៣ ខែមករា ឆ្នាំ២០២០ នៅខាងលិចផ្សារព្រៃទា ខាងលិចវិហារចិន។

នេះជាការបញ្ចេញនូវកម្លាំងរបស់ផលិតកម្ម Bee Production ខណៈដែលតារាចម្រៀងរបស់ផលិតកម្មនេះនឹងបង្ហាញខ្លួនស្ទើរតែទាំងអស់នៅលើឆាកតន្រ្ដីពិសេសនោះ។

លោកហាស សំអាត ជាអ្នកដឹកនាំរៀបចំការប្រគំតន្រ្ដីនោះ បានឲ្យដឹងថា ដោយសារតែលោកមានបទពិសោធន៍ទៅលើប្រគំតន្រ្ដីយូរមកហើយនោះ ទើបពេលនេះនៅពេលដែលលោកមានតួនាទីនៅផលិតកម្ម Bee Production លោកក៏រៀបចំការប្រគំតន្រ្ដីនេះឡើង ដែលនេះជាយុទ្ធសាសាស្រ្ដរបស់ផលិតកម្មលោក ក៏ដូចជាជួយពង្រីកទីផ្សារតារាចម្រៀងផលិតកម្មរបស់លោក ឲ្យមានសកម្មភាពតាមរយៈការបង្ហាញបទថ្មីៗរបស់ពួកគេនៅចំពោះមុខមហាជនផងដែរ។

ប៉ុន្ដែនេះមិនមែនជាលើកទី១នោះទេ ព្រោះកន្លងមកលោកធ្លាប់រៀបចំការប្រគំតន្រ្ដី និងឲ្យតារារបស់ Bee Production ច្រៀងតាមឆាក Concert និងឡើងឆាកទូរទស្សន៍ជាច្រើនលើកច្រើនសារមកហើយ។

ប៉ុន្តែការរៀបចំលើកនេះមានទ្រង់ទ្រាយធំជាងលើកមុនៗ ហើយធ្វើនៅទីប្រជុំជនជាយក្រុង ហេតុនេះហើយលោករំពឹងថា នឹងមានមនុស្សជាច្រើនចូលរួមទស្សនាជាមិនខាន។

លោកសំអាត ដែលធ្លាប់ជាតារាចម្រៀងនៅប្រទេសកូរ៉េ ហើយពលករជាច្រើនបានស្គាល់រូបលោកនោះថា សម្រាប់តារាចម្រៀង Bee Production ទាំងអស់បានត្រៀមខ្លួនរួចរាល់អស់ហើយនូវការច្រៀងសម្ដែងបទថ្មីៗលើឆាកតន្រ្ដីនៅផ្សារព្រៃទា រយៈពេល៥ថ្ងៃជាប់គ្នានេះ៕

RELATED ARTICLES