តារាស្រីរូបស្រស់សិចស៊ី អ្នកនាងចោម ច័ន្ទ ដែលជាបងស្រីរបស់ស្រីស្អាតដេននី ក្វាន់ មានការសរសើរពីមនុស្សភាគច្រើនថា មានរូបសម្រស់ស្អាតដូចតុក្កតា ជាពិសេសស្បែកសខ្ចីរលោងម៉ដ្ឋខៃ។

អ្នកនាងចោម ច័ន្ទ ដែលមានស្វាមីជាជនបរទេសនោះ បានធ្វើឱ្យបុរសបរទេសនោះលង់ស្នេហ៍ និងថ្នាក់ថ្នមថែនាងដូចកែវភ្នែកដោយសារតែនាងជាស្រីស្អាតច្រឡំតុក្កតាតែម្តង ធ្វើឱ្យប្រុសណាក៏ចង់បេតីនាងដែរ តែគ្មានវាសនាដូចបុរសបរទេសជាស្វាមីនាងនោះទេ ដែលតែងនៅកៀកកិតជិតកាយប្រពន្ធដ៏ស្រស់ស្អាតរូបនេះគ្រប់ពេលវេលាមិនចង់ឃ្លាតគ្នាសូម្បីមួយនាទី ព្រោះតែស្រស់ឆវីស្អាតមានមន្តស្នេហ៍បែបនេះ បើប្រហែសច្បាស់ជាត្រូវគេឆក់បាត់។

តាមរយៈការបង្ហាញរូបភាពថ្មីៗនេះចំនួនបីបួនសន្លឹក តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឱ្យអ្នកបានឃើញហើយពិបាកនឹងសន្និដ្ឋានថា ជារូបមនុស្សពិតឬជាតុក្កតា ដោយសារតែក្នុងរូបថតនោះ អ្នកនាងចោម ច័ន្ទ ស្អាតដូចឬច្រឡំតុក្កតាតែម្តង។

អ្នកនាងចោម ច័ន្ទ បានបង្ហោះរូបភាពនិងសំណេរក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ថា “ទិញទេហ្វេនៗ តុក្កតាមកដល់ថ្មីៗ ជំពាក់គ្មានការប្រាក់ ហ្វេនណាចង់បានដាក់ផ្ទះខ្លះ?? មើលមុខខ្លួនឯងយូរទៅ ដូចតុក្កតាមែនណាដូចទេហ្វេន?”។

ទោះជាយ៉ាងណា ដោយសារតែក្នុងសំណេរខាងលើ អ្នកនាងចោម ច័ន្ទ បានប្រាប់ចម្លើយរួចស្រេចទៅហើយ ទើបធ្វើឱ្យអ្នកដែលបានឃើញរូបនាង អស់ការសង្ស័យចំពោះរូបភាពរបស់នាងដោយម្នាក់ៗពោលថា ចោម ច័ន្ទ ពិតជាស្អាតដូចតុក្កតា៕
