នៅថ្ងៃនេះ ម្តាយរបស់ពេជ្រ សូលីកា ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនចូលទៅកាន់តុលាការ ដើម្បីកាត់ទោស ករណីតឃាតកម្មទៅលើមិត្តស្រីព្រោះតែភ្លើងប្រចណ្ឌ ខណៈតាមប្រភពជិតស្និតជាមយយពេជ្រ សូលីកា បានបង្ហើបប្រាប់ថា សូលីកា បានស្រសក់ទឹកភ្នែកមិនឈប់ពេលសមត្ថកិច្ចនាំខ្លួនម្តាយជាទីស្រលាញ់ចូលតុលាការព្រឹកមិញនេះ។

ប្រភពពីអ្នកជិតស្និទ្ធពេជ្រ សូលីកា បានឲ្យដឹងថា គ្រាន់តែឃើញរូបភាពម្តាយត្រូវសមត្ថកិច្ចចាប់គ្រាកចេញពីរថយន្តចូលទៅកាន់តុលាការភ្លាម សូលីកា បានស្រក់ទឹកភ្នែកជោគផែនថ្ពាល់ ព្រោះរន្ធត់ចិត្តខ្លាំងពេក។
ប្រភពនោះបានបន្ថែមថា ស្វាមីរបស់ពេជ្រ សូលីកា បានឱបនាងជាប់ និងព្យាយាមលួងលោមកុំឲ្យនាងពិបាកចិត្តខ្លាំងពេក ខ្លាចប៉ះពាល់កូនក្នុងផ្ទៃដែលទើបចាប់កំណើតបានជិត៣ខែ។

យ៉ាងណា ក្រោយពីដឹងដំណឹងថា ម្តាយត្រូវសមត្ថកិច្ចចាប់ខ្លួនករណីសម្លាប់ដៃគូស្នេហានោះ ពេជ្រ សូលីកា បានបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់ពីអារម្មណ៍របស់នាងដែលត្រូវជួបរឿងដែលមិននឹកស្មានដល់នេះ។ ហើយចាប់ពីពេលនេះទៅ សូលីកា ត្រូវរ៉ាប់រងចិញ្ចឹមបីបាច់ប្អូនៗដែលមិនទាន់ធំពេញវ័យ។

ដោយឡែក កាលពីថ្អៃទី១៤ ខែមករា ឆ្នាំ២០២០ ពេជ្រសូលីកា បានបង្ហោះសារថា “សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ។

ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយ។
ប៉ុន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង”។

គួបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើតឡើងនៅផ្ទះលេខL42A ផ្លូវV16A បុរីវីឡាថោន ក្រុមទី១០ សង្កាត់ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយស្ត្រីជាឃាតករមានឈ្មោះស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ ចំណែកនារីរងគ្រោះមានឈ្មោះងិន សុខលី អាយុ៥០ឆ្នាំ។