យោងតាមក្រុមគ្រួសារនិងអ្នកសិល្បៈបានឲ្យដឹងថា លោកប៉ា ពិសិដ្ឋ ស្វាមីតារាសម្តែងឡោម លក្ខិណា បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងឡោម លក្ខិណា បានឲ្យដឹងថា “យើងខ្ញុំជាក្រុមគ្រួសារនៃសពលោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ”។
ឡោម លក្ខិណា បានបន្ថែមថា “សូមបងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភអូននឹងមើលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើអីអូនមួយម៉ាត់”។

ដោយឡែក ផេកសិល្បករខ្មែរ ក៏បានបង្ហោះសារថា “RIP រន្ធត់ណាស់ណាស់ តារាសម្តែងលោក ផា ពិសិទ្ធ បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។

ប្រភពបន្ថែមថា ”សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា៣ សូមអរគុណ ជូនដំណឹងដោយៈ អុឹម ជីវ៉ា”។

គួរបញ្ជាក់ថា អ្នកនាងឡោម លក្ខិណា និងលោកប៉ា ពិសិដ្ឋ ដឹកដៃគ្នាជាស្វាមីភរិយា រហូតបានកូនប្រុសម្នាក់អាយុទើបតែ១០៩ថ្ងៃប៉ុណ្ណោះ។ រស់ជិវិតជាស្វាមីភរិយា អ្នកទាំង២មិនដែលមានទំនាស់អ្វីនឹងគ្នាឡើយ គឺមានតែភាពផ្អែមល្ហែមប៉ុណ្ណោះ។

“នគរធំ” សូមចូលរួមរំលែកទុក្ខ និងសូមវិញ្ញាណក្ខន្ធលោកប៉ា ពិសិដ្ឋ បានទៅកាន់សុគតិភព៕