Monday, September 22, 2025
Homeតារាខ្មែរឡោម លក្ខិណា សន្យាធ្វើរឿងនេះឲ្យបានល្អមុខក្តារមឈូស និងសូមវិញ្ញាណក្ខន្ធប្តីបានកាន់សុគតិភព

ឡោម លក្ខិណា សន្យាធ្វើរឿងនេះឲ្យបានល្អមុខក្តារមឈូស និងសូមវិញ្ញាណក្ខន្ធប្តីបានកាន់សុគតិភព

នៅពេលសពស្វាមីត្រូវបានដង្ហែតម្កល់លើមេរុ រង់ចាំតែពេលវេលាត្រូវបូជានោះ ឡោម លក្ខិណា បានបង្ហោះសារផ្តែផ្តាំវិញ្ជាណក្ខន្ធស្វាមីកុំឲ្យបារម្ភពីប្រពន្ធនិងកូន ហើយទាំងបានសន្យាមុខក្តារមឈូសកូនប្រុសដែលវ័យមិនដល់១ខួបទៀតផង ធ្វើឲ្យមហាជនមានក្តីរន្ធត់ និងអាណិតអាសូរគ្រប់គ្នា។

ឡោម លក្ខិណា បានបង្ហោះសារអមជាមួយរូបភាពនៅមុខក្តារមឈូសស្វាមីដែលតម្កល់លើមេរុថា “សល់តែ45នាទីទៀតទេ បងត្រូវបានបូជាហើយ បងចាកចេញចោលអូននឹងកូន​ ម៉ាក់ប៉ា​ ញាតិមិត្ត​ បងប្អូន​ រហូត​ហើយអូនគ្មានពាក្យអ្វីនិយាយទេពេលនេះ​ មានតែពាក្យថា​ តស៊ូ​ រឹងមាំ​ តាំងជំហរ ដើម្បីកូនយើង”។

ឡោមលក្ខិណា បានបន្តថា “អូននឹងមើលថែរក្សាចិញ្ចឹមបីបាច់កែវភ្នែករបស់យើងទាំងពីរអោយបានល្អ​ សូម​បងទៅកាន់សុគតិភពណាប្តីសម្លាញ់ចិត្ត កុំបារម្ភពីកូនអីណាប្តីណា អូនសន្យាថានឹងធ្វើអោយសម្រេចបំណងរបស់បង”។

គួររំលឹកថា ស្វាមីរបស់អ្នកនាងឡោម លក្ខិណា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើកឡានបុកជាមួយឡានដឹកកកកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ហើយសពរបស់លោកត្រូវបានក្រុមគ្រួសារដឹកយកមកតម្កល់នៅវត្តក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពរបស់លោកប៉ា ច័ន្ទពិសិដ្ឋ ត្រូវបានធ្វើពិធីបូជាកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យភរិយានិងកូន ព្រមទាំងក្រុមគ្រួសារទាំងអស់ស្រែកទ្រហោយំអាឡោះអាល័យយ៉ាងខ្លាំង។

ដោយឡែកពិធីបុណ្យ៧ថ្ងៃរបស់ស្វាមីរបស់ឡោម លក្ខិណា នឹងត្រូវធ្វើនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លក្ខិណា ​នៅក្នុងបុរីពិភពថ្មីឈូកវ៉ា1 ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

RELATED ARTICLES