តាមរយៈការបញ្ចេញបទចម្រៀងមួយបទ មានចំណងជើង “កូនយំល្វើយៗ” ដែលច្រៀងនិងរាំដ៏គួរឲ្យទាក់ទាញ របស់លោកព្រាប សុវត្ថិ ធ្វើឲ្យអ្នកចម្រៀងរូបនេះទទួលបានការគាំទ្រជាខ្លាំង ដោយមានអ្នកចូលទស្សនារហូតដល់ជិត១លានកន្លះ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ។

បទចម្រៀងមួយនេះ និពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួរ និងនិពន្ធបទភ្លេងដោយលោក ចក់។

គេសង្កេតឃើញថា នៅរដូវប្រាំងនេះ ផលិតកម្មទាំងអស់បានចេញបទចម្រៀងទាំងអស់ដើម្បីទាក់ទាញម្ចាស់ Sponsor ដើម្បីរៀបចំប្រគំតន្ត្រី ហើយយកតារាចម្រៀងរបស់ខ្លួនឡើងច្រៀង។

ប៉ុន្តែគេសង្កេតឃើញថា មានតែកំពូលតារាចម្រៀងព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះ ដែលម្ចាស់Sponsor មិនមើលរំលង ព្រោះតែបទចម្រៀងរបស់លោកទាក់ទាញការគាំទ្រពីអ្នកគាំទ្រយ៉ាងខ្លាំង៕