Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិឥណ្ឌា​និង​ចិន​ យល់ព្រម​ដក​ទ័ព​ចេញពី​តំបន់​ជម្លោះព្រំដែន

ឥណ្ឌា​និង​ចិន​ យល់ព្រម​ដក​ទ័ព​ចេញពី​តំបន់​ជម្លោះព្រំដែន

ប្រទេសឥណ្ឌានិងចិន បានព្រមព្រៀងគ្នាដកទាហានដែលឈរជើងនៅតាមបណ្តោយព្រំដែនក្បែរតំបន់ Ladakh ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលបានប៉ះទង្គិចគ្នាដោយហិង្សាជាច្រើនលើកចាប់តាំងពីខែឧសភា ឆ្នាំ២០២០។

Google

ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ដោយប្រកាសពីការសម្រេចចិត្តដែលនឹងឃើញកងកម្លាំងឥណ្ឌានិងចិនដកថយពីតំបន់ព្រំដែនដែលមានជម្លោះនៅក្នុងជ្រលងទន្លេ Chang Chenmo

ក្រសួងការពារជាតិចិនបានមានប្រសាសន៍កាលពីថ្ងៃទី៨ ខែកញ្ញាថាយោងតាមការព្រមព្រៀងគ្នាដែលបានឈានដល់ក្នុងកិច្ចចរចាកម្រិតមេបញ្ជាការជុំទី១៦ រវាងប្រទេសចិន និងឥណ្ឌា កងទ័ពជួរមុខនៃយោធារបស់ប្រទេសទាំងពីរនៅតំបន់ Ganandaban បានចាប់ផ្តើមដកចេញតាមផែនការ។

លោក​បាន​បន្ថែម​ថា ចំណាត់​ការ​នេះ​គឺ​អំណោយ​ផល​ដល់​ការ​រក្សា​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​តំបន់​ព្រំដែន។

ទីក្រុងញូវដេលីក៏បាននិយាយផងដែរថាការសម្រេចចិត្តនេះនឹងជួយលើកកម្ពស់ សន្តិភាពនិងភាពស្ងប់ស្ងាត់នៅក្នុងតំបន់។

ឥណ្ឌា និងចិន ធ្លាប់បានធ្វើសង្រ្គាមលើតំបន់ជម្លោះក្នុងឆ្នាំ 1962ប៉ុន្តែបរាជ័យក្នុងការព្រមព្រៀងគ្នាលើព្រំដែនដែលបានកំណត់យ៉ាងច្បាស់ដែលធ្វើឱ្យមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំរហូតមកដល់ពេលនេះ៕

RELATED ARTICLES