ឧត្តមសេនីយ Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រាប់សារព័រត៌មានរ៉យទ័រ ចេញផ្សាយ កាលពីថ្ងៃសៅរ៍ទី១០ខែកញ្ញឆ្នាំ២០២២ថាសព្វាវុធធុនធ្ងន់មួយចំនួនដែលអាមេរិកនាំយកទៅប្រទេសជប៉ុនសម្រាប់ធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នានឹងរក្សានៅទីនោះដដែល។លោក Flynn បាននិយាយថាវាជាឱកាសមួយសម្រាប់យើងដើម្បីរក្សាសមត្ថភាពទៅមុខ។

លោក Flynn បាននិយាយថាសព្វាវុធនេះ នឹងនៅដដែលសម្រាប់សមយុទ្ធបន្ទាប់ ដោយបន្ថែមថា សមយុទ្ធរវាងសហ រដ្ឋអាមេរិក និងជប៉ុនចំនួនពីរទៀតត្រូវបានកំណត់ពេលសម្រាប់ឆ្នាំនេះ។រ៉យទ័របានបង្ហាញថា ក្នុងចំណោមឧបករណ៍ ដែលអាមេរិក បន្សល់ទុកនោះ រួមមានប្រព័ន្ធរ៉ុក្កែត HIMARS ដែលអាចបាញ់បានច្រើនគ្រាប់ និងអាចបាញ់មីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Flynn បានទៅទស្សនាកោះ Amami Oshima ដើម្បីពិនិត្យមើលមូលដ្ឋានយោធាដែលប្រតិបត្តិការដោយកងកម្លាំងស្វ័យការពារដីគោកជប៉ុន (GSDF)ដែលត្រូវបានបើកកាលពីឆ្នាំ ២០១៩មានទីតាំងនៅគែមសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងមានចម្ងាយប្រហែល ៨៥០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ដែលជាចំណុចក្តៅនៃភាពតានតឹងរវាងអាមេរិក និងចិន។ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឧត្តមសេនីយ Yoshihide Yoshida ប្រធានបុគ្គលិកនៃ GSDF ឧត្តមសេនីយអាមេរិកបាននិយាយថា វត្តមានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុនបានជួយ ទប់ស្កាត់អាកប្បកិរិយាអាក្រក់” របស់ប្រទេសដទៃទៀត។ លោក Flynn បាននិយាយថា ទីតាំងកោះនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងប្រទេសចិន។