Monday, July 21, 2025

សង្គ្រាមរុស្ស៊ីអ៊ុយក្រែនថ្ងៃទី២០១៖ទីក្រុងគៀវ យកបានទឹកដីជាង៣០០០គីឡូម៉ែត្រការ៉េត្រឡប់មកវិញ

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថាក្រុមយុទ្ធជនអ៊ុយក្រែន បានដណ្តើម យកបានមកវិញនូវតំបន់ជាង ២០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះខណៈដែលកងកម្លាំងរបស់ខ្លួននៅភាគខាងកើកំពុងរុល ទៅមុខបន្តទៀត។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីសង្គ្រាមមួយបានបង្ហាញថាការរំដោះតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ Kharkiv និង Donetsk នៅតែបន្ត

យោងតាមរបាយការណ៍ទីក្រុងគៀវបានអោយដឹងថា កងកម្លាំងរបស់អ៊ុយក្រែនបានដណ្តើមយកមកវិញនូវទឹកដីជាង៣០០០គីឡូម៉ែត្រការ៉េនៅភាគខាងកើតរបស់ប្រទេសក្នុងខែនេះ។

ក្រសួងការពារជាតិរបស់រុស្ស៊ីបានទទួលស្គាល់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានបោះបង់ចោលតំបន់ Izyum ដែលជាទីតាំងរឹងមាំដ៏សំខាន់ របស់ខ្លួននៅភាគឦសាននៃប្រទេសអ៊ុយក្រែននិងតំបន់ជិតខាង Balakliia នៅក្នុងអ្វីដែលគេហៅថាការរៀបចំក្រុម ឡើងវិញដែល បានគ្រោងទុកជាមុន ដើម្បីប្រមូលផ្តុំកងកម្លាំងនៅក្នុងតំបន់ Donetskភាគខាងកើត។

ក្រោមសម្ពាធការវាយលុករបស់អ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដកទ័ពចេញពីទីក្រុង Kharkovកាលចុងសប្តាហ៍រយៈពេលជាងកន្លះឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាម។

ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការបាននិយាយថា រុស្ស៊ី បានបាត់បង់កងកម្លាំងជាច្រើន រួមទាំងកងពលតូចកងម៉ារីនដាច់ដោយឡែកទី ៨១០បានបាត់បង់បុគ្គលិករបស់ខ្លួនស្ទើរតែ ៨៥ភាគរយ។សេចក្តីថ្លែងកាណ៍នោះបាន​បន្ថែម​ថា​៖ «​ទាហាន​ដែល​នៅ​សេសសល់​មាន​សីលធម៌ និង​ផ្លូវចិត្ត​ទាប​ខ្លាំង​ណាស់ ពួកគេ​បដិសេធ​យ៉ាង​ខ្លាំង​ក្នុង​ការ​ត្រឡប់​ទៅ​តំបន់​ប្រយុទ្ធ​វិញ​៕

RELATED ARTICLES