Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ាជ្រើសរើសទាហានស្រី បំពេញតម្រូវការប្រយុទ្ធ

យោធាមីយ៉ាន់ម៉ាជ្រើសរើសទាហានស្រី បំពេញតម្រូវការប្រយុទ្ធ

យោធា​មី​យ៉ាន់​ម៉ា ដែល​កំពុងជួប​ការលំបាក​ក្នុង​ការ​ជ្រើសរើស​ទាហានថ្មីសម្រាប់ទប់ទល់ជាមួយកងកម្លាំងតស៊ូស្របពេល​មាន​អ្នកស្លាប់ និង​ការផ្តាច់ខ្លួន​យ៉ាង​ខ្លាំង បានសម្រេចចិត្តជ្រើសរើសស្ត្រី​សម្រាប់​តួនាទី​ប្រយុទ្ធបន្ថែមទៀត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy កាលពីថ្ងៃចន្ទ​ទី១២​ខែសីហាឆ្នាំ២០២២។​

ដំណឹងជ្រើសរើសទាហានស្រីនៅក្នុងកាសែត Myawadyដែលគ្រប់គ្រងដោយរបបយោធាកាលពីថ្ងៃចន្ទបាន អញ្ជើញស្ត្រីនៅលីវមាន អាយុពី១៨ទៅ២៥ឆ្នាំឱ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល។

បេក្ខជននឹងទទួលបានការហ្វឹកហ្វឺនរយៈពេលបួនខែ ហើយបន្ទាប់មកក្លាយជាអ្នកគាំទ្រការប្រយុទ្ធក្នុងជួរកងទ័ពជើងគោក ជើងទឹក និងទ័ពអាកាស។របបយោធាបាននិយាយថា បេក្ខជនមិនត្រូវការសញ្ញាបត្រ ឬទម្ងន់ស្រាលជាង ៤៥គីឡូក្រាម ដែលជាតម្រូវការពីមុននោះទេ។

ទាហានស្រីត្រូវបានគេប្រទះឃើញនៅជួរមុខនៅក្នុងតំបន់ជាច្រើន រួមទាំងរដ្ឋ Kayah ជាកន្លែងដែលស្ត្រីត្រូវបានចាប់ខ្លួន និងប្រើប្រាស់ជាខែលមនុស្សសម្រាប់ការពារ។

របបនេះកំពុងជួបការលំបាកក្នុងការជ្រើសរើសទាហានហើយពាក្យសុំចូលរៀននៅសាលាយោធាក៏មានការធ្លាក់ចុះ

ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១។

យោងតាមរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG)បានអោយដឹងថា ទាហានរបបយោធាជាង ២០១៥០នាក់ត្រូវបានសម្លាប់ និង ៧០០០នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការប្រកាសសង្គ្រាមរបស់ NUG កាលពីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០២១ហើយ កងទ័ពរបបជាច្រើនក៏កំពុងរត់ចោលជួរផងដែរ។បុគ្គលិកកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ៣០ទៅ ៣៥ម៉ឺននាក់នៅដើមឆ្នាំ២០២១​ជាមួយនឹងការប៉ាន់ស្មានបច្ចុប្បន្ននៅសល់ប្រហែល២០ម៉ឺនហើហើយក្នុងនោះមានតែប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះជាទាហានប្រយុទ្ធ៕

RELATED ARTICLES