ប្រធានាធិបតី ហ្សេឡិនស្គី បានអំពាវនាវឱ្យលោកខាងលិចពន្លឿនការផ្តល់សព្វាវុធរយៈចម្ងាយឆ្ងាយ ខណៈដែល កងទ័ពផ្លាស់ទីដើម្បីពង្រឹងការគ្រប់គ្រងលើទឹកដីភាគឦសានដែលដណ្តើមបានមកវិញពីប្រទេសរុស្ស៊ី។

លោកហ្សេឡិនស្គីបានថ្លែងថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានផ្តល់អាវុធរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ដែល ទីក្រុងគៀវ ហើយលោកក៏បានទទូចថា អ៊ុយក្រែន និងលោកខាងលិចត្រូវតែ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកម្ចាត់ភេរវកម្មរុស្ស៊ី។
ជាមួយគ្នានេះដែរលោកក៏បាននិយាយថានៅក្នុងខែកញ្ញានេះ កងទ័ពអ៊ុយក្រែនឥឡូវនេះបានដណ្តើមយកផ្ទៃដីជាង 6,000 គីឡូម៉ែត្រការ៉េ នៅភាគខាងកើត និងភាគខាងត្បូង ពី រុស្ស៊ីត្រឡប់មកវិញ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីទទួលបានទិដ្ឋាការចូលរួមកិច្ចប្រជុំUN
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ដោយដកស្រង់សំដីក្រសួងការបរទេសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមាជិកគណៈប្រតិភូរុស្ស៊ីបានទទួលទិដ្ឋាការដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ប្រទេសរុស្ស៊ីបានរិះគន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនសប្តាហ៍ចំពោះការមិនផ្តល់ទិដ្ឋាការដល់សមាជិកគណៈប្រតិភូរុស្ស៊ីដើម្បីចូលរួមសន្និបាតដែលចាប់ផ្តើមនៅទីក្រុងញូវយ៉កថ្ងៃនេះ៕