Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិតុលាការធម្មនុញ្ញ នឹង​សម្រេច​តំណែងនាយករដ្ឋមន្ត្រីប្រាយុទ្ធ​​​ នៅថ្ងៃ៣០កញ្ញា

តុលាការធម្មនុញ្ញ នឹង​សម្រេច​តំណែងនាយករដ្ឋមន្ត្រីប្រាយុទ្ធ​​​ នៅថ្ងៃ៣០កញ្ញា

កាលពីថ្ងៃពុធទី១៤ខែកញ្ញាឆ្នាំ២០២២​ តុលាការធម្មនុញ្ញថៃ បានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ជាថ្ងៃប្រកាសសាលក្រមលើ អាណត្តិរយៈពេលប្រាំបីឆ្នាំរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាទៅតាមសំណើសុំអោយបកស្រាយរបស់គណបក្សប្រឆាំភឿថៃ។

លោក ប្រាយុទ្ធ ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ទម្លាក់លោកស្រីយីងឡាក់មុនពេលក្លាយ ជានាយករដ្ឋមន្ត្រី ជាផ្លូវការប៉ុន្មានខែក្រោយមក បច្ចុប្បន្នត្រូវបានព្យួរ ខណៈតុលាការកំពុងពិចារណាលើសំណុំរឿងដែលប្តឹងដោយ គណបក្សភឿថៃ ដែលបានអះអាងថាអាណត្តិនាយករដ្ឋមន្ត្រីរបស់លោកផុតសកំណត់កាលពីខែមុន។

អតីតមេទ័ពនៅតែសកម្មក្នុងតំណែងជារដ្ឋមន្ត្រីការពារជាតិផ្សេងទៀតរបស់គាត់ហើយអាចត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីវិញប្រសិនបើតុលាការសម្រេចថាអាណត្តិនាយករដ្ឋមន្ត្រីរបស់គាត់មិនទាន់គ្រាប់ប្រាំបីឆ្នាំនៅឡើយ។អនុប្រធានរបស់លោកគឺប្រាវីតវង្សសូវណ្ណកំពុងបម្រើការជានាយករដ្ឋមន្ត្រីចាំផ្ទះ។

លោកប្រាយុទ្ធអាយុ៦៨ឆ្នាំមិនបានផ្តល់យោបល់

Google

លើករណីនេះទេហើយបាននិយាយថា លោកនឹងគោរពលទ្ធផលនេះរបស់តុលាការធម្មនុញ្ញគួររំឭកថាបញ្ហាចម្រូងចម្រាស់អំពីអាណត្តិ៨ឆ្នាំ របស់លោកប្រាយុទ្ធ​បានក្លាយជាប្រធានបទក្តៅនៅទីក្រុងបាងកកដោយសារតែក្រុមប្រឆាំងរាប់អាណត្តិតបស់លោកគិតចាប់ពីឆ្នាំ២០១៤ក្រោយរដ្ឋប្រហារខណៈភាគីគាំទ្រលោករាប់ចាប់ពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬរាប់ចាប់ពីឆ្នាំ២០១៩នៅពេលដែលការបោះឆ្នោតត្រូវបានប្រារព្ធឡើងហើយសភាថ្មីបានជ្រើសរើសគាត់ឱ្យដឹកនាំរដ្ឋាភិបាលចម្រុះ៕

RELATED ARTICLES