Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីស៊ុយអែត បានលាលែងពីតំណែង បន្ទាប់ពីបរាជ័យក្នុការបោះឆ្នោត

នាយករដ្ឋមន្ត្រីស៊ុយអែត បានលាលែងពីតំណែង បន្ទាប់ពីបរាជ័យក្នុការបោះឆ្នោត

នាយករដ្ឋមន្ត្រីស៊ុយអែត បានលាលែងពីតំណែង បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា​ឆ្នាំ២០២២។

សម្ព័ន្ធកណ្តាលឆ្វេងរបស់លោកស្រី Magdalena Andersson ចាញ់ក្រុមគណបក្សស្តាំនិយម ១៧៦ អាសនៈ ទល់នឹង ១៧៣ ក្នុងចំណោមសន្លឹកឆ្នោតដែលរាប់បាន ៩៩%

មេដឹកនាំគណបក្សមធ្យម Ulf Kristersson ឥឡូវនេះត្រូវបានគេរំពឹងថានឹងបង្កើតរដ្ឋាភិបាលថ្មីមួយ។ប្លុកនេះរួមមានគណបក្សប្រជាធិបតេយ្យស៊ុយអែត ដែលជាគណបក្សស្តាំនិយមដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងការកើនឡើងនៃការបាញ់ប្រហាររបស់ក្រុមក្មេងទំនើង។

លទ្ធផលចុងក្រោយនៅតែត្រូវបានបញ្ជាក់បន្ទាប់ពីការរាប់ឡើងវិញ ដែលជាការអនុវត្តស្តង់ដារនៅក្នុងប្រទេសស៊ុយអែត។លោកស្រីAnderssonបានទទួលយកការបរាជ័យក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។លោកស្រីបាន​ស្នើ​សុំ​លាលែង​ពី​តំណែង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។លោក​ស្រី​បាន​ថ្លែង​ថា នៅ​ក្នុង​សភា ទោះបីពួកគេមានមួយឬពីកៅអីគឺសុទ្ធតែមាន​អត្ថ​ប្រយោជន៍​។ “វា​នាំមុខតិចតួចមែនប៉ុន្តែ​វា​ជាសម្លេង​ភាគ​ច្រើន។យុទ្ធនាការបោះឆ្នោតដ៏ប្រកៀកប្រកិតត្រូវបានគ្របដណ្ដប់ដោយក្រុមក្មេងទំនើង បញ្ហាអន្តោប្រវេសន៍ និងសមាហរណកម្ម ក៏ដូចជាការឡើងថ្លៃអគ្គិសនី៕

RELATED ARTICLES