Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិចិន និងរុស្ស៊ី ប្តេជ្ញាកាន់ដៃគ្នាប្រឆាំងមហាអំណាចលោកខាងលិច ខណៈអាមេរិកព្រួយបារម្ភ

ចិន និងរុស្ស៊ី ប្តេជ្ញាកាន់ដៃគ្នាប្រឆាំងមហាអំណាចលោកខាងលិច ខណៈអាមេរិកព្រួយបារម្ភ

នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញាឆ្នាំ២០២២ក្នុងទីក្រុង Samarkand ប្រធានាធិបតីចិនលោក ស៊ីជីនពីង ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក លោកវ៉្លាឌីមៀពូទីនថា ប្រទេសចិនមានឆន្ទៈក្នុង ការខិតខំប្រឹងប្រែងជាមួយរុស្ស៊ីដើម្បីទទួលតួនាទីជាមហាអំណាចនិងដើរតួនាទីដឹកនាំដើម្បីបញ្ចូលស្ថិរភាពនិងថាមពលវិជ្ជមានទៅក្នុងពិភពលោកដែលកំពុងរញ្ជួយដោយភាពចលាចលក្នុងសង្គម។

ទូរទស្សន៍រដ្ឋចិន CCTV ក៏បានដកស្រង់សម្តីលោកស៊ី ដោយនិយាយថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។

SCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រទេសចិន ឥណ្ឌាប៉ាគីស្ថាន​​រុស្ស៊ីនិងអតីតប្រជាជាតិអាស៊ី

កណ្តាលសូវៀត ដែលមានប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ជាអង្គការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដើម្បីប្រជែងនឹងស្ថាប័នលោកខាងលិច។

នៅក្នុងឱកាសនោះដែរមេដឹកនាំរុស្ស៊ីបានបញ្ជាក់ពីការគាំទ្រ ចំពោះគោលនយោបាយ ចិនតែមួយ ហើយបានថ្កោលទោស ការប៉ុនប៉ងបង្ករឿងដោយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់។

លោកពូទីនបានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួននៅលើឆាកនយោបាយការបរទេស។ លោកបានបន្តថាយើងវាយតម្លៃខ្ពស់ចំពោះវិធីសាស្ត្រមានតុល្យភាពរបស់មិត្តចិនរបស់យើងនៅពេលមានវិបត្តិអ៊ុយក្រែន។

អាមេរិកព្រួយបារម្ភទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ី

ក្រសួងការបរទេសអាមេរិកបាននិយាយបន្ទាប់ពីប្រធានាធិបតីចិនលោកស៊ីជីនពីងជួបជាមួយសមភាគីរុស្ស៊ី លោកវ៉្លាឌីមៀពូទីនក្នុងប្រទេស Uzbekistan កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១៥ខែកញ្ញាថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ី។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី មិនមានភាពស៊ីជម្រៅក្នុងរយៈពេល២៣ថ្ងៃ សប្តាហ៍ ឬខែប៉ុណ្ណោះទែប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំ។ពិតណាស់យើងបានឃើញទំនាក់ទំនងនេះកាន់តែខិតជិតគ្នាថែមទៀត។

អាមេរិកមានព័ត៌មានថារុស្ស៊ីកំពុងស្វែងរកជំនួយសន្តិសុខពីចិន។

លោកPriceបាននិយាយថា រុស្ស៊ីកំពុងស្វែងរកគ្រប់វិធីដែលអាចស្រមៃបាននៅពេលវាឈានដល់សង្រ្គាម ហើយបានងាកទៅរក ប្រទេសដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់។

RELATED ARTICLES