ខេត្តកំពង់ស្ពឺ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំកិច្ចប្រតិបត្តិការផ្ទេរជនជាប់ឃុំ ជាស្ត្រីចំនួន ៥៦នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ។

យោងតាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ទណ្ឌិតស្ត្រី ចំនួន៥៦នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀត ណែន។

អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ជាស្ត្រី ចំនួន៥៦នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ដែលមានភាពចង្អៀតណែន ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀត ណែន។

ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ ដោយលោកវរអគ្គានុរក្ស.១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខ និងអន្តរាគមន៍ តំណាងលោក ធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕
