Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិព្យុះណាន់ម៉ាដុល វាយប្រហារជប៉ុន ស្លាប់២របួស៦៩

ព្យុះណាន់ម៉ាដុល វាយប្រហារជប៉ុន ស្លាប់២របួស៦៩

​( Nanmadol)​ លាយជាមួយនឹងខ្យល់បក់បោកនិងភ្លៀងធ្លាក់យ៉ាងខ្លាំងកំពុងវាយប្រហារនៅផ្នែកខ្លះ នៃប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បណ្តាលអោយមនុស្ស២នាក់ស្លាប់និងមនុស្ស៦៩នាក់ផ្សេងទៀតរងរបួស។​ខ្យល់ព្យុះនេះក៏បានរំខានដល់ការដឹកជញ្ជូន និងបង្ខំអោយផ្អាកខ្សែ សង្វាក់ផលិតកម្មជាច្រើន ។

ព្យុះទីហ្វុងទី១៤ក្នុងរដូវកាលនេះបានមកដល់ជប៉ុនកាលពីវេលាថ្ងៃត្រង់ថ្ងៃចន្ទហើយកំពុងធ្វើដំណើរទៅភាគឦសានក្បែរខេត្ត Hagi , Yamaguchiភាគខាងលិចប្រទេសជប៉ុនក្នុងល្បឿនប្រហែល២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ។

រដ្ឋាភិបាលបានចេញបទបញ្ជាអោយជម្លៀសមនុស្សប្រមាណ , លាននាក់រស់នៅទូទាំងខេត្តចំនួន ១៤ចេញពីតំបន់ដែលនឹងរងគ្រោះ។

ក្រសួងពាណិជ្ជកម្មបាននិយាយថា គ្រួសារប្រហែល ៣៤ម៉ឺនដែលភាគច្រើននៅក្នុងទីក្រុង Kyushu គ្មានអគ្គិសនីប្រើប្រាស់កាលពីព្រឹកថ្ងៃចន្ទនេះ ខណៈដែលផ្លូវរថភ្លើង Kyushuបញ្ឈប់ប្រតិបត្តិការលើ Kyushu និងក្រុមហ៊ុនអាកាសចរណ៍ Japan Airline Co Ltd និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល ៨០០។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាយករដ្ឋមន្ត្រី ហ្វូមីអូគីស៊ីដាបានពន្យារពេលការចាកចេញរបស់លោកទៅកាន់ទីក្រុងញូវយ៉កជាកន្លែងដែលលោកនឹងត្រូវថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិរហូតដល់ថ្ងៃអង្គារ ដើម្បីតាមដានផលប៉ះពាល់នៃព្យុះកំណាចនេះ៕

RELATED ARTICLES