របបយោធាមីយ៉ាន់ម៉ាបានដាក់បម្រាមគោចរនៅក្នុងរដ្ឋធានី ណៃពិដោ ដោយហាមការប្រមូលផ្តុំមនុស្សចាប់ពី៥នាក់ឡើងទៅ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy កាលពីថ្ងៃចន្ទទី១៩ខែកញ្ញាឆ្នាំ២០២២។
បម្រាមគោចរត្រូវបានដាក់នៅក្នុងសង្កាត់ទាំងប្រាំបីនៃក្រុងណៃពិដោ ដោយឈរលើមូលដ្ឋានដែលប្រជាពលរដ្ឋមួយចំនួនកំពុងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ច្បាប់ និងសណ្តាប់ធ្នាប់ ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយរដ្ឋបាលសង្កាត់ដែលត្រូវបានតែងតាំងដោយរបបយោធា។

ការដើរដង្ហែក្បួននិងសុន្ទរកថាជាសាធារណៈក៏ត្រូវបានហាមឃាត់ផងដែរ ក្រោមច្បាប់បម្រាមគោចរ។ អ្នកស្រុកទាំងអស់ក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅចន្លោះពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ ព្រឹកផងដែរ។
បម្រាមគោចរនៅក្នុងទីស្នាក់ការកណ្តាលនៃរបបនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងការពារប្រជាជនក្រុងណៃពិដោ(PDF)បានបង្កើតកាំភ្លើងធំអាចវាយប្រហារគោលដៅបានចម្ងាយដល់ទៅប្រាំគីឡូម៉ែត្រ។ កាលពីសប្តាហ៍មុន កងកម្លាំងការពារប្រជាជនក្រុងណៃពិដោបានប្រើប្រាស់អាវុធធុនធ្ងន់ថ្មីនេះដើម្បីគាំទ្រក្រុមតស៊ូប្រយុទ្ធនឹងកងកម្លាំងរបបនៅ Moebye ក្នុងសង្កាត់ Pekon ភាគខាងត្បូងនៃរដ្ឋ Shan។យោងតាមក្រុមនេះបានឱ្យដឹងថា កាលពីខែសីហា ទីក្រុង កងកម្លាំងរបស់ខ្លួនបានប្រើគ្រាប់បែកដៃវាយប្រហារកងកម្លាំងយោធាដែលការពារតុលាការក្រុង Dekkhinathiri ក្នុងទីក្រុង ណៃពិដោ៕