Tuesday, July 8, 2025
Homeព័ត៌មានជាតិតាមទាន់ប្រពន្ធឱបប្រុសសហាយ ប្តីថាឲ្យ១យប់៣ដងហើយ មិនឆ្អែត

តាមទាន់ប្រពន្ធឱបប្រុសសហាយ ប្តីថាឲ្យ១យប់៣ដងហើយ មិនឆ្អែត

ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ខ្លួនបានតាមទាន់ឃើញផ្ទាល់នឹងភ្នែក ខណៈប្រពន្ធរបស់ខ្លួនកំពុងឱបថើប កៀកកើយជាមួយប្រុសថ្មី ដែលត្រូវជាមិត្តភក្តិរបស់ខ្លួន និងថែមទាំងមានប្រពន្ធរួចទៅហើយទៀតផង  ជាហេតុ ធ្វើឱ្យខ្លួនទ្រាំមិនបាន សម្រេចថតវីដេអូទុកជាភ័ស្តុតាង និងបានបង្ហោះផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយបុរសជាប្តីបានអះអាងថា ស្ត្រីជាប្រពន្ធរបស់ខ្លួន ជាស្រីល្មោភកាម ខ្លួនជាប្តីឲ្យ ១យប់៣ដងហើយ នៅមិនឆ្អែតឆ្អន់ លួចសហាយស្មន់ជាមួយមិត្តភក្តិប្តីទៀត។

រឿងរ៉ាវស្នេហាចតុកោណ ដ៏ចម្រូងចម្រាសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង បន្ទាប់ពីបុរសជាប្តីដែលអះអាងថា ប្រពន្ធរបស់ខ្លួនលួចផិត មានប្រុសសហាយ បានបង្ហោះវីដេអូដែលខ្លួនតាមទាន់ប្រពន្ធកំពុងកៀកកើយប្រុសសហាយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងធ្វើឱ្យមានការចែករំលែកតៗគ្នា ផ្អើលពេញបណ្តាញសង្គម។

ស្ត្រីជាប្រពន្ធដែលត្រូវបុរសជាប្តីអះអាងថា លួចលាក់មានប្រុសសហាយនោះ ត្រូវបានបុរសជាប្តី ទម្លាយប្រាប់ថា មានឈ្មោះឈឹម ស្រីកែវ។

ក្នុងឃ្លីបវីដេអូ រយៈពេល ១១នាទីនិង៣០វិនាទីនោះ បុរសជាប្តី បានកាន់ទូរស័ព្ទថតបណ្តើរ និយាយរៀបរាប់បណ្តើរថា “នេះបងប្អូន នេះរឿងថ្មីបំផុត មិនបាច់គេចទេ បើមនុស្សហ្នឹងថោកកុំប៉ះ នេះបងប្អូននេះ មីស្រីថោកទាប យកប្រុសមកដាក់មុខផ្ទះហើយ មកឱបក្រសោបគ្នា ពេញមុខផ្ទះ ទាំងប្តីមិននៅផ្ទះ កូននៅពេញកន្ទេល បងប្អូនជួយមើលទេ សម្លុតកូន ស្រែកឱ្យកូន អ៊ីចឹងបានអញតេមក អត់ដែលមានលក្ខណៈថាស្រួលសោះ អញឆ្ងល់ ម៉េចបានអត់បើកឆាតថតឱ្យអញមើល អញឱ្យមើលលើពូកមើល ក្រែងលោមានប្រុស មែន! វាអត់ដាក់ឱ្យមើលទេ នេះប្រុស មកឈរឃើញផ្ទាល់ភ្នែក ឈរឡើងចង់កន្លះម៉ែត្រពីគ្នា នេះហើយប្រុសគេ មិត្តភក្តិខ្ញុំផ្ទាល់ទៀត ខ្ញុំស្រលាញ់ទៀត ចុងក្រោយមកធ្វើថោកទាបអ៊ីចឹង មានប្តីមានប្រពន្ធរៀងខ្លួន។ បងប្អូនគិតមើល ខ្ញុំធ្លាប់តែឃើញតាមទូរស័ព្ទ តាមទូរទស្សន៍ មិនបាច់គេចមុខទេ នាងឯងធ្វើម៉េចខ្លះ? ល្អហើយ អញគ្រាន់តែថតសកម្មភាពនាងឯង មុខនាងឯង ឱ្យគេមើល សមមុខហើយថតអ៊ីចឹង ហើយម៉េច សង្ឃឹមថាអញយកវិញអី? អញមិនយកទេ អញឱ្យនាងឯងចូលគុក កូនអញៗចេះចិញ្ចឹម អញក្រយ៉ាងណាក៏ដោយ ជំពាក់លុយធនាគារ ៣ពាន់ដុល្លារ ជំពាក់ថ្លៃផាស់អែប បង់រំលស់ទៀត ទូរស័ព្ទអញ ក៏បង់រំលស់ដែរ តែឥឡូវនាងឯងសាហាវណាស់ ក្បត់អញទៀត អញទៅរកស៊ី ឥឡូវនាងឯងសាហាវណាស់ នាងឯងសមមុខហើយ ប្តីវាមិនល្អ គ្មានលុយឱ្យប្រពន្ធចាយគ្រប់គ្រាន់ តែប្តីមានចិត្តមួយដ៏ស្មោះ បេះដូងមួយដ៏ស្មោះ ម៉េចបានធ្វើបាបចិត្តប្តីយ៉ាងហ្នឹង គេក៏មានប្រពន្ធកូនរបស់គេដែរ ហើយម៉េចនាងឯងក៏សាហាវយ៉ាងហ្នឹង? អញសួរនាងឯង សាហាវណាស់ វាមកផិតគ្នាមុខផ្ទះខ្ញុំ បងប្អូន នេះសហាយវា មិត្តភក្តិខ្ញុំទៀត មិនគួរណាធ្វើចរិតអ៊ីចឹងទេ អ៊ីចឹងបានខ្ញុំធ្វើអីក៏ខុស អត់មានធ្វើម៉េចទេ អញតាមទាន់ហើយ កុំមិនថានិយាយគ្នាធម្មតា អត់មាននិយាយគ្នាធម្មតាទេ អង្គុយដេកឱបគ្នាលើអង្រឹងហើយ មកថាធម្មតាម៉េច អញទៅឈរឃើញអ៊ីចឹងហើយ មកកុហកអញម៉េចទៀត? ល្ងាចមិញប្រពន្ធគេមក នាងឯងគ្រាន់តែឃើញប្រពន្ធគេមក ស្លៀកខ្លីបញ្ចេញ រត់ចូលទៅក្នុងផ្ទះទៀត អញដឹងអស់ហើយ កុំមកគិតថាអញហ្នឹងឱ្យនាងឯងរួចខ្លួន ឥឡូវនាងឯងនិយាយ ម៉េច? អញទាន់ផ្ទាល់ហើយ នៅឈរកន្លែងហ្នឹងហើយ នៅវាចង់បដិសេធទៀត អត់មានឱ្យវាមានមុខមាត់អីទៀតទេ ហើយក៏ឱ្យវាទៅគុកដែរ អត់មានឱ្យរញ៉េរញ៉ៃអីទេ យកដាក់គុកហើយ ព្រោះសាហាវដាក់ខ្ញុំណាស់ អ៊ីចឹងបានខ្ញុំនិយាយអីក៏ខុស ធ្វើអីក៏ខុស…”។

បុរសជាប្តី បន្តថា “នាងឯងវាអត់ឆ្អែតមែន? អញឱ្យ ១យប់៣ដងហើយ នាងឯងនៅមិនឆ្អែតទៀត យកមិត្តភក្តិអញ មកធ្វើបាបចិត្តអញទៀត ពេលដែលអញឈ្លោះ អញវ៉ៃនាងឯងដោយសារអញប្រចណ្ឌនាងឯងអ៊ីចឹង តែដល់ឥឡូវ  បានឃើញច្បាស់មែន អ្នកពីមុនដែលគិតថាវាល្អ ឥឡូវសមមុខវាហើយ នេះមីស្រីផិតប្តី នាងឯងទៅឱបថើបប្រុសនៅមុខផ្ទះខ្លួនឯង ទាំងប្តីមិននៅ ហើយនៅចង់និយាយម៉េចទៀត មកអង្គុយលើអង្រឹងឱបគ្នា ខ្ញុំមើលឃើញផ្ទាល់ភ្នែក ចុះឥឡូវម៉េច ភ័យលោតច្រឡោតតោតតូង។ នេះបងប្អូនមើលឱ្យហើយ អាមិត្តភក្តិថោកទាប ទុរយស នេះខ្ញុំដឹងនៅប៉ុណ្ណឹង ចុះអាខ្ញុំមិនដឹង មិនដឹងជាដេកជាមួយគ្នាប៉ុន្មានដងហើយ។ ពុកម៉ែ ពេលនេះ ឃើញផ្ទាល់ភ្នែកហើយ ដែលខ្ញុំនិយាយ ខ្ញុំថាវាមានប្រុសហើយ ខ្ញុំធ្វើអីក៏ខុសៗ មីកែវ អញអស់ក្តីអាណិតហើយ ព្រោះអញឆ្អែតណាស់ មិនបាច់ទេ មិនបាច់មកមើលមុខអញត្លែៗទេ មើលមុខទៅ នេះមីស្រីផិតប្តី ធ្លាប់តែដឹងក្នុងរឿង ក្នុងទូរស័ព្ទ ឥឡូវមើលមុខឱ្យច្បាស់ទៅបងប្អូន មើលទៅវាអត់មានអីទេ វាអត់មានពាក់អាវទ្រនាប់អីទេ លាត់មើលបើមិនជឿ មិនទទេនេះ មិញចេះមកទាន់ បើមិនទាន់ មិនដឹងជាលេងគ្នាលើអង្រឹងហ្នឹងបាត់ហើយ មីថោក…”។

បុរសជាប្តី បានបញ្ជាក់នៅចំពោះមុខសមត្ថកិច្ចដែលចុះមកជួយអន្តរាគមន៍ថា “ត្រូវតែចូលគុកហើយ អត់មានឱ្យរួចខ្លួនទេ វាលួចសហាយស្មន់គ្នា ខ្ញុំជាប្តីប្រពន្ធ ខ្ញុំមកតាមទាន់ទាំងអស់គ្នា ទាំង២នាក់ អត់មាននិយាយបដិសេធកើតទេ ខ្ញុំអត់បានថតទេ តែខ្ញុំបានឃើញផ្ទាល់ភ្នែក វាអត់មានបដិសេធអីកើតទេ មកអង្គុយដេកឱបថើបគ្នាលើហ្នឹង ខ្ញុំជិះពីភ្នំពេញ មកម៉ោង៧ មកដល់ម៉ោង ៨កន្លះ ខ្ញុំជិះ ១ម៉ោងកន្លះ ខ្ញុំជិះកម្ទេចម៉ូតូចោលហ្មង ខ្ញុំគ្រាន់តែឮប្រពន្ធខ្ញុំធ្វើអ៊ីចឹង។ នាងឯងថោកទាបណាស់ អញមិនចង់និយាយទេ បងឯងចង់ឃើញមុខនារី ឱ្យគេមើលមុខតិចទៅ មុខដ៏ថោករបស់នាងឯងនេះ មុខដ៏ស្អុយរលួយ នៅមុខមាំទៀត អនាគតល្អណាស់ហើយនាងឯងនោះ នាងឯងចាំមើល ចាំមើលស្អែកទៅ ដឹងហើយ ខ្ញុំមិនឱ្យរួចខ្លួនទេ ត្រូវតែដាក់គុក អ៊ីចឹងបានវាព្រមលែងខ្ញុំ សុទ្ធតែ ១ម៉ាត់លែង ២ម៉ាត់លែង លែងដើម្បីមកដេកឱបគ្នាមុខផ្ទះអញហ្នឹង អញមិនទាន់ បានលែងនាងឯងដាច់ទេណា ក្រដាសមានមេដៃក៏ដោយ ក៏អេតាស៊ីវិល នៅដែរ អត់មានធ្វើអីកើតទេ មកនៅហ៊ាននិយាយទៀតណា វានៅខ្លាំងទៀតណា ខ្ញុំចង់ឱ្យគេឃើញមុខមីដ៏អាក្រក់អាក្រីនេះបងប្អូន សាហាវណាស់ ខ្ញុំប្រឹងចាប់ដៃពីណាពីណីមក ពេលដែលខ្ញុំឈ្លោះគ្នា លោកប៉ូលិសដឹង ស្រាប់ហើយឈ្លោះតែអារឿងអ៊ីចឹងណា ដោយសារអី ដោយសារតែវាហិច គ្មានដឹងខ្យល់អីអ៊ីចឹងនេះ។ ចាប់ពីអាពេលដាក់ធ្មេញហ្នឹងហើយ បានវាឆ្កួតខ្លួនវាហ្នឹង ខ្ញុំអត់សុខចិត្តទេ ត្រូវចាប់វាដាក់ខ្នោះទាំង២ យកទៅសាលាឃុំ បានខ្ញុំសុខចិត្ត…”។

បុរសជាប្តី បានបន្ថែមទៀតថា “លួចប្រពន្ធអញហើយ នៅនិយាយខ្លាំងទៀត អាថោកទាប អ៊ីចឹងអ្ហែងនិយាយមក មិញមានបានធ្វើអីអត់? ហើយចុះមីណាមកអង្គុយពីលើ ឱបក្រសោបគ្នាមិញហ្នឹង ចាប់ដៃចាប់ជើងគ្នា មិញអាណាអ្នកឱបគ្នា? ឥឡូវទម្លាក់កំហុសលើវាតែម្នាក់ឯងទេ អ៊ីចឹងណា? ហ្នឹងហើយនាងឯងថោកអ៊ីចឹង គេថាគេដេកធម្មតា នាងឯងទៅអង្គុយលើគេហ្នឹង ហើយឥឡូវធ្វើម៉េច? ថោកតែឯងទៅបានហើយ ជាប់គុកតែឯងទៅបានហើយ អាហ្នឹងឱ្យដឹងថា ប្តីគេ គេដោះសាយករួចខ្លួន ឱ្យវាដឹងៗ ឃើញប្តីគេទេ? គង់តែប្តីគេដដែលទេ ហើយឥឡូវគេនិយាយដោះសាថា ខ្ញុំអត់ដឹងទេ ខ្ញុំដេកតែឯង ស្រាប់តែគេមកអង្គុយលើខ្ញុំ ឥឡូវសមមុខហើយ នេះហើយជាបាបនាងឯង លុយធនាគារ ៣ពាន់ដុល្លារ ទើបបង់បាន ៣ខែ លុយផាសអែប ទើមបង់បាន ៣ខែ ៣ពាន់ជាង សូម្បីតែទូរស័ព្ទខ្ញុំ ក៏ខ្ញុំបង់រំលស់គេដែរ ឥឡូវមកចំប្រពន្ធធ្វើបាបខ្ញុំទៀត ហើយកូនខ្ញុំ ៣ទៀត បងប្អូនគិតមើល យកទៅ មិញវាថាម៉េច? វាថាអ្ងែងហ្នឹងវាឃ្លានទៅអង្គុយលើវា វាអត់ដឹងអីទេ វាឆ្លើយអ៊ីចឹង ម៉េចដែរ? បងប្អូនក៏អ៊ីចឹងដែរ ពេលដែលខ្ញុំ ឈ្លោះតែ ២នាក់ប្តីប្រពន្ធ គឺនាំគ្នារឹតបន្តឹងខ្ញុំ ជេរខ្ញុំ ដៀលខ្ញុំ ឥឡូវដល់អាប្អូនមានសហាយ ឥឡូវនិយាយម៉េចនេះ? ឥឡូវដល់ប្អូនមានសហាយ ខ្ញុំស្រែកចង់បែកពពុះមាត់ អត់មានចេញទេ ឥឡូវម៉េច ឥឡូវប្អូនមានសហាយ ដេកជាមួយគ្នា មិនដឹងប៉ុន្មានដង មានដឹងអត់? នៅតមាត់ឡូយទៀត បងប្អូនមើលទៅនេះ មីនេះ ឈ្មោះឈឹម ស្រីកែវ…”។

ជុំវិញទនាស់ស្នេហាចតុកោណដ៏ចម្រូងចម្រាសខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួនស្ត្រីជាប្រពន្ធនៅឡើយ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES