Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិNGO៖រៀង​រាល់​បួន​វិនាទី មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​

NGO៖រៀង​រាល់​បួន​វិនាទី មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​

អង្គការក្រៅរដ្ឋាភិបាលប្រមាណជាង ២០០បានព្រមានកាលពីថ្ងៃអង្គារ ទី២០ខែកញ្ញា ថា មនុស្សម្នាក់ត្រូវបាន គេប៉ាន់ស្មានថា ស្លាប់ដោយសារភាពអត់ឃ្លានរៀងរាល់បួនវិនាទីម្តង។អង្គការក្រៅរដ្ឋាភិបាលបាន ជំរុញឱ្យមានសកម្មភាពអន្តរជាតិយ៉ាងម៉ឺងម៉ាត់ដើម្បី បញ្ចប់វិបត្តិភាពអត់ឃ្លានសកលដែលកំពុងកើនឡើង។

នៅក្នុងលិខិតចំហរមួយថ្លែងទៅកាន់មេដឹកនាំពិភពលោក ដែលកំពុងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការ សហ ប្រជាជាតិ អង្គការចំនួន ២៣៨មកពី ៧៥ប្រទេស រួមទាំង Oxfam, Save the Children និង Plan Internationalបានសម្តែងការខឹងសម្បារចំពោះភាពអត់ឃ្លានដែលកំពុងកើនឡើងយ៉ាងខ្លាំង។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា មនុស្សចំនួន ៣៤៥លាននាក់ឥឡូវនេះកំពុងជួបប្រទះ នឹងភាពអត់ ឃ្លានធ្ងន់ធ្ងរ ដែលជាចំនួនកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ ២០១៩។

ពួកគេបាននិយាយថាទោះបីជាមានការសន្យាពីមេដឹកនាំពិភពលោកថានឹងមិនអនុញ្ញាតឱ្យមានគ្រោះទុរ្ភិក្សម្តងទៀតក្នុងសតវត្សទី២១ក៏ដោយក៏គ្រោះទុរ្ភិក្សបានកើតមានម្តងទៀតនៅក្នុងប្រទេសសូម៉ាលី។ដោយចង្អុលបង្ហាញថាមនុស្សរហូតដល់ ១៩៧០០នាក់ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារភាពអត់ឃ្លានជារៀងរាល់ថ្ងៃអង្គការមិនមែនរដ្ឋាភិបាលបាននិយាយថានេះមានន័យថាមនុស្សម្នាក់ស្លាប់ដោយភាពអត់ឃ្លានរៀងរាល់បួនវិនាទីម្តង៕

RELATED ARTICLES