Tuesday, July 15, 2025
Homeព័ត៌មានអន្តរជាតិវិមានក្រឹមឡាំង៖រុស្ស៊ី បើកចំហទ្វារចរចាបើអ៊ុយក្រែន​ព្រមប្រគល់ដី១៥% អោយខ្លួន

វិមានក្រឹមឡាំង៖រុស្ស៊ី បើកចំហទ្វារចរចាបើអ៊ុយក្រែន​ព្រមប្រគល់ដី១៥% អោយខ្លួន

វិមានក្រឹមឡាំងបានបញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនថារុស្ស៊ីបើកចំហចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមនៅក្នុងជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែបានរំលឹកឡើងវិញថា ការពិតនៃទឹកដីដែលរុស្ស៊ីទើប​ដាក់បញ្ចូលថ្មីមិន​អាច​ត្រូវបាន​គេព្រងើយកន្តើយឡើយនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថាប្រទេសរុស្ស៊ីនឹងមិនបោះបង់ការ​ទាមទាររបស់ខ្លួនចំពោះតំបន់ទាំង៤របស់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានប្រកាសដាក់បញ្ចូល​ជាឧបសម្ព័ន្ធកាល​ពីឆ្នាំមុនបន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលទីក្រុងគៀវនិងលោកខាងលិចបានរិះគន់ថាជាការក្លែងបន្លំ និងខុស​ច្បាប់។

លោក Dmitry Peskov បានថ្លែងថា រដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ីបានដាក់បញ្ចូលរួចហើយ ហើយយើងមិនអាចមិន​អើ​ពើ​បានទេ។លោក Peskov បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសរុស្ស៊ីនឹងមិនអាចសម្រប​សម្រួលលើបញ្ហា​នេះបានទេ ទាំងនេះគឺជាការពិតដ៏សំខាន់។

ប្រទេសរុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ដែលមានផ្ទៃដី​ស្មើ​នឹង១៥%នៃផ្ទៃដីទាំងមូលរបស់អ៊ុយក្រែនកាលពីខែកញ្ញាឆ្នាំមុន។ លោក Peskov បាននិយាយថា រុស្ស៊ីបើក​ចំហ​ចំពោះការចរចា ប្រសិនបើទីក្រុងគៀវប្រគល់តំបន់នោះ គ្មានតំបន់ណាមួយត្រូវបានគ្រប់គ្រងទាំងស្រុងដោយ​កងកម្លាំងរបស់ទីក្រុងម៉ូស្គូនោះទេ។

ហ្សេឡិនស្គី៖ស្ថានភាពប្រយុទ្ធនៅ Bakhmut កាន់តែតឹងតែង

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីបាននិយាយថា ស្ថានភាពប្រយុទ្ធជួរមុខនៅទីក្រុង Bakhmut ភាគ​ខាង​កើត ប្រទេសកាន់តែមានភាពលំបាកនិងស្មុគស្មាញ។កងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើម​យកទីក្រុងនេះ​អស់​រយៈពេលជាងប្រាំមួយខែមកហើយ។

លោកហ្សេឡិនស្គីបាននិយាយថា ខ្មាំងសត្រូវកំពុងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអាចប្រើ​ដើម្បីការពារទីតាំង​របស់​យើង។លោកបាននិយាយនៅក្នុងវីដេអូប្រចាំថ្ងៃរបស់លោកថា ទាហានរបស់យើងដែលការពារទិសដៅ Bakhmut គឺ​ជាវីរបុរសពិត។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតដែលបានកើតឡើងចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន បានកើតឡើងនៅ Bakhmut ក្នុងតំបន់ Donetsk របស់អ៊ុយក្រែនដែលផ្នែកមួយស្ថិតនៅក្រោមការគ្រប់គ្រង​របស់​រុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួនរបស់រុស្ស៊ី៕

RELATED ARTICLES