Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរទុកពេល២សប្តាហ៍ កែស្លាកយីហោអក្សរបរទេស

អាជ្ញាធរទុកពេល២សប្តាហ៍ កែស្លាកយីហោអក្សរបរទេស

ខេត្តសៀមរាប ៖ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប កាលពីវេលាម៉ោង៣រសៀល ថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋបាលក្រុងសៀមរាប មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ថា តាមការចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ឃើញថាស្លាកយីហោ ដែលជាប់ជញ្ជាំង បានដំឡើងរួចរាល់ ហើយដែលមានអក្សរបរទេស ពុំមានអក្សរខ្មែរឡើយ ហើយស្លាកយីហោនៅទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ស្របតាមលិខិតបទដ្ឋានគតិយុត្តឡើយ។

ប្រភពដដែល បន្តថា ជាមួយគ្នានេះ ម្ចាស់ទីតាំងខាងលើ ត្រូវដាក់ពាក្យស្នើសុំដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជ កម្ម នៅរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុង ជាអក្សរខ្មែរ ខាងលើ ឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។ បន្ថែមលើសនេះ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំង ត្រូវរៀបចំកែសម្រួលស្លាកយីហោ ដោយត្រូវមានអក្សរខ្មែរ និងមានទំហំគុណនឹងពីរនៃអក្សរបរទេស ឱ្យបានត្រឹមត្រូវ ដោយទុកឱ្យរយៈពេល ២សប្តាហ៍។

ក្រោយពីក្រុមការងារបានណែនាំរួច ម្ចាស់ទីតាំងខាងលើនេះ បានយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារ៕

RELATED ARTICLES